ព័ត៌មានអន្តរជាតិ

ផ្លូវជាច្រើននៅទីក្រុងហូជីមិញ ប្រទេសវៀតណាម លិចជិត១ម៉ែត្រ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង

VN Express

បរទេស៖ ភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យជន់លិចតំបន់ជាច្រើននៃទីក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃអង្គារ ដោយជំនន់ទឹកភ្លៀងបានឡើងដល់ជម្រៅជិតមួយម៉ែត្រនៅក្នុងទីតាំងមួយចំនួន ធ្វើឱ្យលិចលង់ផ្ទះសម្បែង និងធ្វើឱ្យស្ទះចរាចរណ៍ផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្លៀងធ្លាក់លាយឡំដោយផ្គរលាន់ និងផ្លេកបន្ទោរ បានចាប់ផ្តើមនៅម៉ោងប្រហែល ៥ ល្ងាច ដែលប៉ះពាល់ដល់ស្រុកមួយចំនួនដូចជា Binh Thanh, Go Vap និងទីក្រុង Thu Duc។

មកដល់ម៉ោង ៦ល្ងាច ទឹកជំនន់បានជន់លិចផ្លូវសំខាន់ៗ រួមមាន Dinh Bo Linh និង Chu Van An ក្នុងស្រុក Binh Thanh ក៏ដូចជាតំបន់ជុំវិញផ្សារ Thu Duc ដែលបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំង។

នៅផ្លូវមួយចំនួននៅផ្លូវ Chu Van An កម្រិតទឹកបានកើនឡើងដល់ត្រឹមចង្កេះ។ ទឹកហូរពីតំបន់ខ្ពស់បាននាំសំរាម ថង់ប្លាស្ទិក និងសូម្បីតែរុក្ខជាតិឈើដើម្បីលម្អចូលតាមដងផ្លូវ ធ្វើឱ្យស្ទះ។ អ្នកស្រុកបានប្រើដំបងដើម្បីយកកំទេចកំទី ក្នុងបំណងបង្ហូរទឹកជន់លិច។

ប្រែសម្រួលៈ ណៃ តុលា

To Top