ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលអូស្ត្រាលី ផ្តល់ជំនួយ ដល់អ្នកយកព័ត៌មាន ដែលត្រូវគ្រាប់កាំភ្លើង ក្នុងពេលកំពុងរាយការណ៍ ក្នុងទីក្រុងឡូសអេនជឺឡេស

the india gaurdian

កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយដល់ អ្នកសារព័ត៌មានទូរទស្សន៍ម្នាក់ ដែលត្រូវបានបាញ់ ដោយគ្រាប់កៅស៊ូ ខណៈពេលដែលកំពុងរាយការណ៍ អំពីការតវ៉ានៅក្នុងទីក្រុង ឡូសអេនជឺឡេស។

លោកស្រី Penny Wong រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋាភិបាលអូស្រ្តាលី បានទាក់ទងទៅអ្នកយកព័ត៌មានលោកស្រី Lauren Tomasi តាមរយៈស្ថានអគ្គកុងស៊ុលនៅទីក្រុងឡូសអេនជឺឡេស ហើយត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ “ជំនួយណាមួយ” ដែលលោកស្រី ត្រូវការ។

លោក Tomasi អ្នកឆ្លើយឆ្លងព័ត៌មាន សហរដ្ឋអាមេរិកសម្រាប់ Nine Network News របស់ប្រទេសអូស្ត្រាលី កំពុងរាយការណ៍អំពីការតវ៉ា ដែលកំពុងបន្តបង្កឡើង ដោយការវាយឆ្មក់ផ្នែកអន្តោប្រវេសន៍ នៅឡូសអេនជឺឡេស កាលពីថ្ងៃអាទិត្យ ម៉ោងក្នុងស្រុក នៅពេលដែលនាងត្រូវបានបាញ់ចំជើង ដោយគ្រាប់កាំភ្លើង បាញ់ដោយមន្ត្រីប៉ូលីស។

លោកស្រី Wong បានប្រាប់ទូរទស្សន៍ Nine Network នៅថ្ងៃពុធនេះថា វីដេអូនៃឧបទ្ទវហេតុបានចាប់យកពេលវេលា “ពិតជាអាក្រក់” ។ លោកស្រីបានឲ្យដឹងថា “អូស្ត្រាលីជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយសេរី ហើយអ្នកកាសែតគួរតែអាចធ្វើការងាររបស់ពួកគេដោយសុវត្ថិភាព”។

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោក Anthony Albanese កាលពីថ្ងៃអង្គារបានឲ្យដឹងថា លោកបាននិយាយជាមួយលោកស្រី Tomasi ដែលលោកបានលើកឡើងថា មិនអីទេ ហើយថារដ្ឋាភិបាលបានលើកឡើងនូវឧប្បត្តិហេតុ “ដ៏គួរឱ្យរន្ធត់” ជាមួយរដ្ឋបាលសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top