បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា គាត់អាចលើកលែងទោសដល់ Elon Musk បន្ទាប់ពីការធ្លាក់ចុះនៃកេរ្ត៍ឈ្មោះ របស់នាយកប្រតិបត្តិក្រុមហ៊ុន Teslaពីសំណាក់សាធារណៈជន ដែលកាលពីថ្មីៗនេះធ្លាប់ បានរិះគន់ចំពោះការផ្តួចផ្តើមគោល នយោបាយដ៏លេចធ្លោមួយ របស់រដ្ឋបាលអាមេរិក។
រំលឹកដែរថាជម្លោះរវាងបុរសទាំងពីរ ដែលធ្លាប់ជាសម្ព័ន្ធមិត្តស្និទ្ធស្នាល បានក្លាយជារឿងអាក្រក់ កាលពីសប្តាហ៍មុនជុំវិញអ្វីដែលលោក Trump ហៅពន្ធនិងការចំណាយ របស់គាត់ថា “Big Beautiful Bill”។
លោកMusk ក្រោយការប៉ះទង្គិចគ្នា ដោយពាក្យសំដី បានប្រកាស លាលែង ពីតំណែងជាប្រធាន នាយកដ្ឋានប្រសិទ្ធភាព រដ្ឋាភិបាល (DOGE) ហើយក៏បានរិះគន់ ម្តងហើយម្តងទៀតអំពីច្បាប់នេះ ដោយលើកហេតុផលថា វាបានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការកាត់បន្ថយកាកសំណល់ពីថវិកាសហព័ន្ធ។
លោកMusk បានចោទប្រកាន់ លោក Trump ពី ការដឹងគុណ ខណៈពេលដែលគាំទ្រការអំពាវនាវ ឱ្យមានការចោទប្រកាន់របស់គាត់ និង គំរាមកំហែងធ្វើឱ្យខូចកម្មវិធីអវកាសអាមេរិក ដោយការបញ្ឈប់ប្រតិបត្តិការ របស់យានអវកាស Dragonជាដើម ។
លោក Trump បានធ្វើការឆ្លើយតបវិញ ខ្លាំងដោយនិយាយថាលោក Musk ពិតជាឆ្កួតហើយ ដោយបន្ទោសការប្រេះឆា នៅចុងបញ្ចប់នៃ អាណត្តិ របស់រថយន្តអគ្គិសនី EV ដែលជាការសំដៅទៅលើការ លើកទឹកចិត្តរបស់សហព័ន្ធ ដែលបានផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន Tesla ។
នៅពេលក្រុមកាសែត ព្យាយាមសួរថា តើគាត់អាចអត់ទោសដល់ Musk បានទេ Trump បានឆ្លើយតបថា ៖ខ្ញុំគិតថាខ្ញុំពិតជាអាចធ្វើបាន ដោយបន្ថែមថា ពី ព្រោះឥឡូវនេះគាត់បានផ្តោត លើវិធីធ្វើឲ្យប្រទេសជាតិ កាន់តែរីកចម្រើនប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
