បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលស្វែងរកជាយូរមកហើយជាមួយទីក្រុងប៉េកាំងហើយ។ លោកបានបន្ថែមថា កិច្ចព្រមព្រៀងនេះនៅតែរង់ចាំការ យល់ព្រមចុងក្រោយរបស់លោក និងពីសំណាក់ប្រធានាធិបតីចិន ស៊ី ជិនពីង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាពតានតឹងរវាងប្រទេសដែលមាន សេដ្ឋកិច្ចធំជាងគេទាំងពីរបានកើនឡើងក្នុងខែមេសា នៅពេលដែលលោក ត្រាំ បានដាក់ពន្ធថ្មីយ៉ាងទូលំទូលាយផ្តោតលើប្រទេសជាង ៩០ រួមទាំងប្រទេសចិនផងដែរ ដោយលើកឡើងពីអតុល្យភាពផ្នែកពាណិជ្ជកម្ម។ ទីក្រុងប៉េកាំងបានសងសឹកដោយបង្កឱ្យ មានការប្រឈមមុខដាក់គ្នាដែលជំរុញឱ្យពន្ធឡើងដល់ ១៤៥ភាគរយ ដាក់ដោយសហរដ្ឋអាមេរិក និង ១២៥ភាគរយ ដោយប្រទេសចិន។ បន្ទាប់ពីការចរចារដ៏ជោគជ័យនៅទីក្រុងហ្សឺណែវកាលពីខែមុន ភាគីទាំងពីរបានយល់ព្រមផ្អាក ជាបណ្តោះអាសន្ននូវពន្ធគយថ្មីភាគច្រើន ដោយរង់ចាំការពិភាក្សាបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ តាំងពីពេលនោះមក ភាគីនីមួយៗបានចោទភាគីម្ខាងទៀតថា បានរំលោភលើលក្ខខណ្ឌនៃទីក្រុងហ្សឺណែវ និងបញ្ឈប់ការចរចាលើបញ្ហាសំខាន់ៗ ដូចជាការគ្រប់គ្រងការនាំចេញជាដើម។
លោក ដូណាល់ ត្រាំ បានសរសេរនៅលើ Truth Social កាលពីថ្ងៃពុធថា “កិច្ចព្រមព្រៀងរបស់យើងជាមួយប្រទេសចិនត្រូវបានសម្រេច ដោយមានការយល់ព្រមចុងក្រោយជាមួយប្រធានាធិបតីចិន និងខ្ញុំ” ។ ព័ត៌មានលម្អិតទាំងស្រុងនៅតែមិនច្បាស់លាស់ ទោះបីជាមេដឹកនាំអាមេរិក បានគូសបញ្ជាក់ចំណុចសំខាន់ៗមួយចំនួនក៏ដោយ។
លោក ត្រាំ បានសរសេរថា “យើងកំពុងទទួលបានពន្ធសរុប ៥៥ភាគរយ ប្រទេសចិនទទួលបាន ១០ភាគរយ ទំនាក់ទំនងគឺល្អឥតខ្ចោះ!” Trump បានសរសេរ។ “Full magnets និងភពកម្រចាំបាច់ណាមួយ នឹងត្រូវបានផ្គត់ផ្គង់ដោយប្រទេសចិន។ ដូចគ្នានេះដែរ យើងនឹងផ្តល់ឱ្យប្រទេសចិននូវអ្វីដែលបានយល់ព្រម រួមទាំងនិស្សិតចិនដែលប្រើប្រាស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យរបស់យើងផងដែរ” ៕
ប្រែសម្រួលៈ ណៃ តុលា
