ព័ត៌មានអន្តរជាតិ

Update សារព័ត៌មានអាមេរិក ជាច្រើនអះអាងថា អ៊ីស្រាអែល ត្រៀមខ្លួនរួចរាល់ ក្នុងការវាយប្រហារអ៊ីរ៉ង់

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ជាច្រើនបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពនានាថាអ៊ីស្រាអែល បានត្រៀមរៀបចំខ្លួន រួចរាល់ហើយក្នុងការវាយ ប្រហារទៅលើប្រទេសអ៊ីរ៉ង់។

ការព្រួយបារម្ភអំពីការវាយប្រហារ របស់អ៊ីស្រាអែល ដែលកំពុងលេចធ្លាយ និង ជាលទ្ធផលការសងសឹក របស់អ៊ីរ៉ង់បានជំរុញឱ្យសហរដ្ឋអាមេរិក រួចហើយ ក្នុងការអនុញ្ញាតឱ្យកាត់បន្ថយ វត្តមានការទូតរបស់ខ្លួន និងអនុម័តការចាកចេញ របស់សមាជិកគ្រួសារ ពីមូលដ្ឋានយោធានៅក្នុងតំបន់ផង។
លទ្ធភាពមានការការកើនឡើង ដ៏មានសក្ដានុពលនេះ ក៏អាចរារាំងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងបន្តរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់ផងដែរ ។

មន្ត្រីអាមេរិកអនាមិកជាច្រើននាក់បានប្រាប់ CBS Newsព្រមទាំងការបញ្ជាក់បន្ថែមទៀត ដោយកាសែត New York Times ដែលបានដកស្រង់សម្តីមន្ត្រីអាមេរិក និង អឺរ៉ុបដែលដឹងពីផែនការនេះ សុទ្ធតែជាប្រភពបញ្ជាក់អំពីព័ត៌មាននេះ។

យ៉ាង​ណា​ក៏​ដោយ ប្រភពកាសែតទាំងោះក៏​បាន​កត់​សម្គាល់​ថា វិសាលភាព​ នៃ​សកម្មភាព​យោធា​ដែលកំពុង​លេច​ធ្លោ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

ហើយមកទល់នឹងពេលនេះ វាក៏មិនត្រូវបានគេដឹងភ្លាមៗថាតើសហរដ្ឋអាមេរិក នឹងដើរតួក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ដែលរំពឹងទុកឬយ៉ាង ណានោះទេ ទោះបីជាABC News បានរាយការណ៍ដោយដកស្រង់ ប្រភពបីដែលដឹងពីស្ថានភាពនេះក្តី ៕

ប្រែសម្រួល៖ស៊ុនលី

To Top