បរទេស៖ ចៅក្រមសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍បានរារាំងជាបណ្តោះអាសន្ន ចំពោះប្រធានាធិបតី Donald Trump ពីការដាក់ពង្រាយកងទ័ពឆ្មាំជាតិនៅក្នុងទីក្រុង Los Angeles ចំពេលមានការតវ៉ាជុំវិញការបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍ ដោយបានរកឃើញថា កងទ័ពឆ្មាំជាតិ ត្រូវបានប្រមូលផ្តុំដោយខុសច្បាប់ដោយលោក Trump ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Charles Breyer ចៅក្រមសង្កាត់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង San Francisco បានបញ្ជាឱ្យឆ្មាំជាតិត្រឡប់ទៅការគ្រប់គ្រងរបស់អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ដែលបានប្តឹងឱ្យរឹតបន្តឹងសកម្មភាពរបស់ខ្លួន។ ការបញ្ជារបស់ចៅក្រម Breyer នឹងចូលជាធរមាននៅរសៀលថ្ងៃសុក្រ។
លោក Breyer បាននិយាយថា ការតវ៉ានៅក្នុងទីក្រុង Los Angeles ខ្វះ “ការបះបោរ” ឆ្ងាយណាស់។ លោក Trump បានបង្ហាញពីភាពត្រឹមត្រូវ នៃការដាក់ពង្រាយកងទ័ព ដោយលោកបានកំណត់ការតវ៉ាថា ជាការបះបោរ។
ចៅក្រម Breyer បានសរសេរថា “តុលាការមានបញ្ហាដោយសារការជាប់ពាក់ព័ន្ធនៅក្នុងអំណះអំណាងរបស់ចុងចោទដែលតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលសហព័ន្ធ ដែលជាសេរីភាពស៊ីវិលស្នូលដែលត្រូវបានការពារដោយវិសោធនកម្មទីមួយ អាចបង្ហាញអំពីភាពត្រឹមត្រូវនៃការរកឃើញនៃការបះបោរ” ។
រដ្ឋបាល Trump បានប្តឹងឧទ្ធរណ៍ភ្លាមៗចំពោះដីការបស់ចៅក្រម៕
ប្រែសម្រួលៈ ណៃ តុលា
