បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បេសកជនពិសេស របស់សហរដ្ឋអាមេរិក ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff បានអះអាងថា លោក Donald Trump អាចធ្វើជាប្រធានាធិបតីអាមេរិក និងជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលផង ក្នុងពេលជាមួយគ្នា។
ខណៈដែលលោក Trump តែងតែបញ្ជាក់ខ្លួនគាត់ថា គឺជាអ្នកប្រទេសគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំងក្លានោះ ការកត់សម្គាល់របស់លោក Witkoff បានកើតឡើងចំពេលមានរបាយការណ៍អំពីការបែកបាក់គ្នាយ៉ាងខ្លាំង រវាងមេដឹកនាំសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រី Benjamin Netanyahu ។
ថ្លែងនៅឯកម្មវិធីរៃអង្គាសប្រាក់ សម្រាប់ក្រុមឆ្លើយតបគ្រាអាសន្ន United Hatzalah ក្នុងទីក្រុងញូវយ៉កកាលពីថ្ងៃពុធ លោក Witkoff បានពណ៌នាលោក Trump ថាជា មិត្តដ៏អស្ចារ្យសម្រាប់ប្រជាជនជ្វីហ្វ ។
លោក Witkoff បាននិយាយទៀតថា៖ដោយគ្មានការគោរពចំពោះនាយករដ្ឋមន្ត្រី Netanyahu ដែលខ្ញុំពិតជាបាននិយាយជាមួយថ្ងៃនេះទេ ប៉ុន្តែខ្ញុំគិតថា លោកប្រធានាធិបតី Trump អាចជាប្រធានាធិបតីអង្គុយដំបូងដែលអាចក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលក្នុងពេលតែមួយបាន។
បេសកជនរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ប្រទេសទាំងពីរ ត្រូវតែធ្វើសកម្មភាពរួមគ្នា ដើម្បីទប់ស្កាត់អ៊ីរ៉ង់ ពីការទទួលបានអាវុធនុយក្លេអ៊ែរ ទោះក្នុងតម្លៃណាក៏ដោយ ។
យ៉ាងណាក្តីទីក្រុងតេហរ៉ង់ បានបដិសេធថា ខ្លួនមិនមានផែនការអភិវឌ្ឍអាវុធនោះទេ ដោយទទូចថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺសម្រាប់គោលបំណងសន្តិភាព តែប៉ុណ្ណោះ៕
ប្រែសម្រួល៖ស៊ុនលី
