បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ីកំពុងស្ថិតក្នុងដំណើរ ការបង្កើតកងកម្លាំងដ្រូនជាផ្នែកមួយដាច់ ដោយឡែកនៃយោធា ដោយបង្ហាញថា បច្ចុប្បន្ននេះចំនួនរហូតទៅដល់ពាក់កណ្តាល នៃការស្លាប់នៅសមរភូមិក្នុង ជម្លោះអ៊ុយក្រែន គឺមកពី យន្តហោះដ្រូនឬUAVs។
លោកប្រធានាធិបតីបានធ្វើការកត់ សម្គាល់នេះកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមន្ត្រីយោធាកំពូល និងស៊ីវិលដែលកំពុងពិភាក្សាគ្នា ទៅលើផែនការសព្វាវុធរបស់រុស្ស៊ីសម្រាប់ទសវត្សរ៍ក្រោយ។
លោក Putin បាននិយាយថា ប្រព័ន្ធគ្មានមនុស្សបើកបាននឹងកំពុងដើរតួនាទី យ៉ាងសំខាន់នៅលើសមរភូមិ ហើយវិសាលភាពនៃការប្រើប្រាស់ របស់ពួកគេកំពុងរីកចម្រើនខ្លាំងបំផុត ។
លោកប្រធានាធិបតីបានបញ្ជាក់ថា៖ពួកវាមានសមត្ថភាពបំផ្លាញរថពាសដែក កន្លែងដាក់ពង្រាយ ប្រព័ន្ធទំនាក់ទំនង ការដឹកជញ្ជូន និងកម្លាំងមនុស្សរបស់សត្រូវ ។ បច្ចុប្បន្ន ប្រតិបត្តិករយន្ត ហោះគ្មានមនុស្ស បើករបស់យើងទទួលខុសត្រូវ ចំពោះផ្នែកសំខាន់រហូតដល់ ៥០ភាគរយនៃសម្ភារៈ និងបរិក្ខាររបស់សត្រូវដែល ត្រូវបានបំផ្លាញ និងខូចខាតផងដែរ។
គួរឲ្យដឹងដែរថាក្រៅពីការប្រើប្រាស់ប្រយុទ្ធដោយផ្ទាល់ យន្តហោះគ្មានមនុស្សបើកត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការឈ្លបយកការណ៍ សង្គ្រាមអេឡិចត្រូនិក ការរុករករ៉ែ និងការដោះមីនទៀតផង៕
ប្រែសម្រួល៖ស៊ុនលី
