ព័ត៌មានអន្តរជាតិ

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ផ្សាយថា ប្រធានកងឆ្មាំបដិវត្តន៍វរជនអ៊ីរ៉ង់ ត្រូវបានសម្លាប់ រួមទាំងក្មេងៗជាច្រើនទៀតនាក់ ក្នុងការវាយប្រហារដោយយោធាអ៊ីស្រាអែល

Fourtune

បរទេស ៖ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរ រោងចក្រមីស៊ីលផ្លោង និងទីបញ្ជាការយោធារបស់អ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ នៅក្នុងការចាប់ផ្តើម នៃអ្វីដែលខ្លួនបានព្រមានថា នឹងជាប្រតិបត្តិការដ៏យូរ ដើម្បីរារាំងទីក្រុងតេហេរ៉ង់ពីការផលិតអាវុធបរមាណូ។

យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ និងសាក្សីនៅអ៊ីរ៉ង់ បានរាយការណ៍ពីការផ្ទុះ រួមទាំងការផ្ទុះនៅរោងចក្រចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូមដ៏សំខាន់របស់ប្រទេសនៅ Natanz ខណៈដែលអ៊ីស្រាអែល បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្ន ក្នុងការរំពឹងទុក អំពីការវាយប្រហារសងសឹក ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានផ្សាយថា លោក Hossein Salami ដែលជាប្រធាន នៃកងឆ្មាំបដិវត្តន៍វរជន ត្រូវបានសម្លាប់ ហើយទីស្នាក់ការកណ្តាល របស់អង្គភាពក្នុងទីក្រុង តេហេរ៉ង់ ត្រូវបានវាយប្រហារ ។ អង្គការនេះបាននិយាយថា កុមារជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ លើតំបន់លំនៅដ្ឋានមួយក្នុងរដ្ឋធានី ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយ នៅក្នុងសារជាវីដេអូមួយថា “យើងកំពុងស្ថិតក្នុងដំណាក់កាល សម្រេចចិត្តមួយនៅក្នុងប្រវត្តិសាស្ត្រ របស់អ៊ីស្រាអែល” ។

“កាលពីប៉ុន្មានមុន អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការ Rising Lion ដែលជាប្រតិបត្តិការយោធា ដែលមានគោលដៅ ដើម្បីត្រលប់មកវិញ នូវការគំរាមកំហែងរបស់អ៊ីរ៉ង់ ចំពោះការរស់រានមានជីវិតរបស់អ៊ីស្រាអែល ។ ប្រតិបត្តិការនេះនឹងបន្តអស់រយៈពេលជាច្រើនថ្ងៃ តាមដែលវាត្រូវការដើម្បីលុបបំបាត់ការគំរាមកំហែងនេះ” ៕
ប្រែប្រួលៈ ណៃ តុលា

To Top