ព័ត៌មានអន្តរជាតិ

រុស្ស៊ី ណែនាំពលរដ្ឋរបស់ខ្លួនកុំឱ្យ ធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ និងត្រូវចាកចេញពីអ៊ីស្រាអែល

RT News

បរទេស៖ ក្រសួងការបរទេសរុស្ស៊ីបានណែនាំពលរដ្ឋខ្លួនប្រឆាំងនឹងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្វើកាលពីថ្ងៃសុក្រ។ ពលរដ្ឋ​រុស្ស៊ី​បច្ចុប្បន្ន​ស្ថិត​ក្នុង​ប្រទេសអ៊ីស្រាអែល ក៏​ត្រូវ​បាន​ណែនាំ​ឲ្យ​ចាកចេញ​ដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ទៅលើគោលដៅជាច្រើន – ទាំងទីតាំងយោធា និងទីតាំងនុយក្លេអ៊ែរនៅទូទាំងប្រទេសអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ។ អាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារបានសម្លាប់ឧត្តមសេនីយ Hossein Salami មេបញ្ជាការកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) និងឧត្តមសេនីយ Mohammad Bagheri ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​បាន​អះអាង​ថា មេបញ្ជាការ​យោធា​អ៊ីរ៉ង់​ថ្នាក់​ខ្ពស់​មួយ​ចំនួន​ទៀត និង​អ្នក​វិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​ក៏​ត្រូវ​បាន​គេ​សម្លាប់​ដែរ។

នៅព្រឹកថ្ងៃដដែល ស្ថានទូតរុស្ស៊ីនៅទីក្រុង Tel Aviv របស់អ៊ីស្រាអែល បានចេញសេចក្តីណែនាំស្រដៀងគ្នានេះ ដោយជំរុញឱ្យជនជាតិរុស្ស៊ី “ដែលមានឱកាស គឺត្រូវចាកចេញពីអ៊ីស្រាអែល” ៕

ប្រែប្រួលៈ ណៃ តុលា 

To Top