បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Donald Trump បានលើកឡើងថា សហរដ្ឋអាមេរិកនឹង ចេញមុខការពារខ្លួន និងអ៊ីស្រាអែលផងប្រសិនបើអ៊ីរ៉ង់សងសឹក ចំពោះការវាយប្រហារទុកជាមុន របស់ក្រុងយេរូសាឡឹមខាងលិច។
កងកម្លាំងការពារអ៊ីស្រាអែលហៅកាត់ថាIDFបាននិយាយមុននេះថា ខ្លួនបានវាយប្រហារលើគោលដៅរាប់សិបនៅទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងការទីតាំងយោធា និងកន្លែងពង្រឹងនុយក្លេអ៊ែរនៅ Natanz ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ប្រតិបត្តិការនេះមានគោលបំណងរារាំងអ៊ីរ៉ង់ពីការទទួលបានអាវុធនុយក្លេអ៊ែរនិងសកម្មភាពផ្សេងទៀតពាក់ព័ន្ធ។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និង២០ នាក់រងរបួសនៅក្នុងទីក្រុងតេហរ៉ង់ បន្ទាប់ពីការវាយប្រហារលើកនេះ។
គួរឲ្យដឹងដែរថាការវាយប្រហារនេះបានកើតឡើងតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរលើកទី៦រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យក្នុងប្រទេសអូម៉ង់៕
ប្រែសម្រួល៖ស៊ុនលី
