ព័ត៌មានអន្តរជាតិ

លោក Putin ធ្វើជំនួបតាមទូរស័ព្ទជាមួយនឹង នាយករដ្ឋមន្ត្រីអ៊ីស្រាអែលផង និងប្រធានាធិបតីអ៊ីរ៉ង់ផង

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីពិភាក្សាអំពីការកើនឡើងនៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់។

អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ដ៏​ធំ​មួយ​លើ​អ៊ីរ៉ង់​ពេញ​មួយ​យប់​សំដៅ​លើ​ទីតាំង​នុយក្លេអ៊ែរ និង​ការ​ដំឡើង​យោធា​ផ្សេងៗ។ ការវាយប្រហារបានបន្តរហូតដល់ថ្ងៃ បន្ទាប់ហើយដោយបានធ្វើឱ្យខូចខាតសម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ និងរបួសដល់ថ្នាក់ដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង់ទៀតផង។

ទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រធានាធិបតីរុស្ស៊ីបានសម្តែងការរំលែកទុក្ខដល់ថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ទាក់ទងនឹងការស្លាប់ និងរបួសរបស់មនុស្សជាច្រើនរួមទាំងជនស៊ីវិលដែលបណ្តាលមកពីការវាយប្រហាររបស់អ៊ីស្រាអែល ។

ប្រទេសរុស្ស៊ី ទោះបីជាយ៉ាងណាក្តីបានប្រកាសថ្កោលទោស​ទង្វើ​របស់​អ៊ីស្រាអែល ដែល​បំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិនេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក Putin។ 

ជាមួយគ្នានេះ មេដឹកនាំរុស្ស៊ីបានសម្តែងការត្រៀមខ្លួនក្នុងការសម្រុះសម្រួល និង បន្តរួមចំណែកដល់ការបន្ថយជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលផងដែរ៕

ប្រែសម្រួល៖ស៊ុន លី

To Top