“ខ្ញុំមិនបានត្រឡប់ទៅស្រុកកំណើត នៅខេត្តHenan វិញនៅក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន អស់រយៈពេលជាច្រើន ឆ្នាំហើយ គ្រាប់ពូជមិនខ្វល់ថា តើអ្នកចូលឆ្នាំឬអត់ឡើយ” ។
នេះជាឆ្នាំទី៩ហើយដែលលោកJia Yajunបានមកទីក្រុងSanyaខេត្តHainan ។

សូមអរគុណ ចំពោះលក្ខខណ្ឌធម្មជាតិ ដ៏អំណោយផល ដែលសមស្រប សម្រាប់ដំណាំលូតលាស់ លោកJia Yajun អ្នកស្រាវជ្រាវ ផ្នែកឧស្សាហកម្មគ្រាប់ពូជ បាននាំយកគ្រាប់ពូជ ទៅកាន់កោះHainan ជារៀងរាល់រដូវរំហើយ និងរដូវរងារ សម្រាប់ការបន្តពូជ ដែលត្រូវបានគេហៅថា “ការបន្តពូជភាគខាងត្បូង” ។
រួមទាំងលោកJia Yajunដែរ ខេត្តHainanនឹងស្វាគមន៍អ្នកជំនាញ និងបញ្ញវន្តផ្នែកបច្ចេកវិទ្យា កសិកម្មរាប់ពាន់នាក់ ដើម្បីអនុវត្តការងារ បន្តពូជភាគខាងត្បូង ក្នុងរដូវកាលមិនដាំដុះ នៅភាគខាងជើងជារៀងរាល់ឆ្នាំ។
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យ ការងារនៅមន្ទីរពិសោធន៍ ឈូងសមុទ្រ Yazhouនៅទីក្រុងSanya ។ លោកបានគូសបញ្ជាក់ថា ប្រសិនបើប្រជាជនចិន ចង់កាន់ចានបាយឱ្យជាប់ ក្នុងដៃរបស់ខ្លួន នោះ ត្រូវតែកាន់គ្រាប់ពូជយ៉ាងរឹងមាំ នៅក្នុងដៃរបស់ខ្លួន។
បច្ចុប្បន្ននេះ ពូជជាង៧០%នៃដំណាំថ្មី ដែលត្រូវបានបណ្ដុះរួចហើយ ត្រូវបានជ្រើសរើស និងបន្តពូជនៅភាគខាងត្បូង ប្រទេសចិន ។ តាមរយៈបន្តពូជ នៅភាគខាងត្បូង ដំណាំ សំខាន់ៗ របស់ប្រទេសចិន បានអាប់ក្រេតពី៦ ទៅ៧លើក ហើយកំណើនទិន្នផល របស់ប្រភេទពូជថ្មី នីមួយៗមានលើសពី១០%៕
