កិច្ចសន្ទនារវាងភាគី ទាំងពីរចិន និងអាមេរិក នៅក្រុងឡុងដ៍ ប្រកបដោយភាពស្មោះត្រង់ និងស៊ីជម្រៅ ធ្វើឱ្យមជ្ឈដ្ឋាន សាធារណមតិមានសុទិដ្ឋិនិយម និង ការតាមដានយ៉ាងមធ្យ័ត ចំពោះអនាគត នៃកិច្ចពិគ្រោះពិភាក្សាអំពីសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានប្រកាស លទ្ធផល នៃការស្ទង់មតិ ចំពោះអ្នកប្រើប្រាស់ បណ្តាញអ៊ីនធឺណែត ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ យល់ឃើញជាទូទៅថា កិច្ចសន្ទនាលើកនេះ បានបញ្ចេញសញ្ញាវិជ្ជមាន សម្រាប់ការអនុវត្តគំនិតឯកភាព រួមរបស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរ ដែលឈាន ដល់ក្នុងកិច្ចសន្ទនា តាមទូរស័ព្ទ និងបន្ធូរបន្ថយភាពតានតឹង ផ្នែកសេដ្ឋកិច្ចនិង ពាណិជ្ជកម្មរវាងភាគីទាំងពីរ ហើយអំពាវនាវ ឱ្យអាមេរិក ដើរស្របតាមទិសដៅជាមួយភាគីចិន ដើម្បីអនុវត្តឱ្យ បានល្អនូវគំនិត ឯកភាពរួមក្នុងកិច្ចប្រជុំ ។
អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,២ភាគរយ យល់ឃើញថា ការដែលចិននិងអាមេរិក បង្កើនកិច្ចសហប្រតិបតិ្តការ ខាងសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម មិនត្រឹមតែមានអំណោយផល ដល់ការអភិវឌ្ឍរៀងខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ ការធានាដ៏សំខាន់ ចំពោះស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ សកលលោកផងដែរ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៧,១ភាគរយយល់ឃើញថា ការដែលទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិកអភិវឌ្ឍប្រកបដោយភាពល្អបរិសុទ្ធនិង ស្ថិរភាព មិនត្រឹមតែអាចផ្តល់ផលប្រយោជន៍ ដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមរួមចំណែកដ៏សំខាន់ ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ ។
បណ្តាញ CNNរបស់អាមេរិក បានបង្ហាញពីសុទិដ្ឋិនិយម និងការតាមដានយ៉ាងមធ្យ័ត ចំពោះគំនិតឯកភាពរួមក្នុងកិច្ចសន្ទនា និងលើកឡើងថា “គ្មានអ្នកណាចង់ត្រឡប់ទៅរកស្ថានការណ៍ បដិបក្ខគ្នាដូចខែមេសានោះឡើយ ។” តាមពិតទៅ អាមេរិកបង្កជម្លោះពាណិជ្ជកម្ម ក្រោមហេតុផល “ខាតបង់” គឺគ្មានភស្តុតាង ជាក់ស្តែង ពីព្រោះ ឱនភាពពាណិជ្ជកម្ម របស់អាមេរិកជាមួយប្រទេសចិន បានកាត់បន្ថយ ពីចំនួន៤៧,៥ភាគរយកាលពីឆ្នាំ២០១៨ មកនៅត្រឹម២៤,៦ភាគរយ កាលពីឆ្នាំ២០២៤ ដែលឱនភាពពាណិជ្ជកម្ម របស់អាមេរិក ជាមួយប្រទេសចិន នៅឆ្នាំ២០២៤ មានទំហំ២៧,៣ ប៊ីលានដុល្លារ អាមេរិក ។
ការស្ទង់មតិលើកនេះ បានធ្វើឡើង តាមរយៈបណ្តាញCGTN ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់ និងភាសារុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោង ក៏មានអ្នកផ្តល់បទសម្ភាសន៍ ចំនួន៥១៣០នាក់ចូលរួម បោះឆ្នោតនិងបញ្ចេញមតិ ៕
