ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ចំណុចគន្លឹះ នៃការលំនឹងទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងចិន និងអាមេរិក គឺ ភាគីទាំងពីរដើរ ស្របតាមទិសដៅតែមួយ

សំដៅចំពោះកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សា ខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាមេរិក ដែលបានប្រារព្ធ ធ្វើនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា ប្រព័ន្ធសារព័ត៌មាន អន្តរជាតិ បានផ្តោតការយកចិត្តទុក ដាក់យ៉ាងដិតដល់។
កិច្ចប្រជុំនេះគឺជាកិច្ចពិគ្រោះពិភាក្សា ដ៏សំខាន់មួយលើកដែលធ្វើឡើង ក្រោមការណែនាំ នៃគំនិតឯកភាពរួមជាយុទ្ធសាស្រ្ត របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងសហរដ្ឋអាមេរិក ក្នុងកិច្ចជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី ៥ ខែមិថុនា ។ ក្នុងរយៈពេល ២ ថ្ងៃកន្លងទៅនេះ ភាគីទាំងពីរ ចិន និងសហរដ្ឋអាមេរិកបានធ្វើការ ពិគ្រោះពិភាក្សាយ៉ាងស្មោះត្រង់ និងស៊ីជម្រៅដោយ បានមូលមតិ ជាឯកច្ឆន្ទអំពីការអនុវត្ត គំនិតឯកភាព រួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក្នុងកិច្ចជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី៥ ខែមិថុនា និងក្របខ័ណ្ឌវិធានការ សម្រាប់ពង្រឹង សមិទ្ធផល នៃកិច្ចចរចាសេដ្ឋកិច្ចនិង ពាណិជ្ជកម្មនៅ ទីក្រុងហ្សឺណែវ ដែលទទួល បានការវិវឌ្ឍរីកចម្រើនថ្មី អំពីការដោះស្រាយកង្វល់ ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរៀងៗខ្លួន ។ ភាគីទាំងពីរសុទ្ធតតែបានសង្កត់ធ្ងន់ថា នឹងដើរស្រប តាមទិសដៅ តែមួយនិងអនុវត្តយ៉ាងប្រាកដប្រជា នូវគំនិតឯកភាពរួមនៃកិច្ចប្រជុំនេះ ។

ភាគីចិនមានចិត្តស្មោះ ចំពោះភាគីអាមេរិក ក្នុងការដើរស្របតាមទិសដៅតែមួយ ។ បន្ទាប់ពីកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ បានឈានដល់គំនិតឯកភាព រួមកាលពីខែឧសភា ឆ្នាំនេះ ភាគីចិនបានអនុវត្ត កិច្ចព្រមព្រៀងនេះ យ៉ាងម៉ឺងម៉ាត់និងម៉ត់ចត់ ហើយបានលុបចោលឬផ្អាក វិធានការពាក់ព័ន្ធនិងមិន ពាក់ព័ន្ធពន្ធគយ ដែលសំដៅចំពោះពន្ធគយបដិការរបស់សហរដ្ឋអាមេរិក ដោយឡែកកាលពីថ្ងៃទី ៥ ខែមិថុនា លោក XiJinping ប្រធានរដ្ឋចិនបានជួបសន្ទនា តាមទូរស័ព្ទជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកតាមការណាត់ ដោយបានចង្អុលបង្ហាញ ពីទិសដៅអភិវឌ្ឍន៍របស់នាវាយក្ស នៃទំនាក់ទំនង រវាងចិននិងអាមេរិក ។ ប៉ុន្មានថ្ងៃក្រោយមក ប្រទេសចិននិងសហរដ្ឋអាមេរិក ក៏បានប្រារព្ធធ្វើកិច្ចប្រជុំលើកដំបូង នៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នេះគឺជាវិធានការដ៏សំខាន់ សម្រាប់អនុវត្តស្មារតី នៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំចិន និងសហរដ្ឋអាមេរិក ដែលបានឆ្លុះបញ្ចាំង ពីទំនួលខុសត្រូវខ្ពស់ ជាប់រហូតមករបស់ភាគីចិន ។

ព្រមពេលជាមួយគ្នានេះ ភាគីចិនក៏មាន គោលការណ៍ដែរ ការគំរាមកំហែងចំពោះប្រទេសចិន វាទៅមិនរួចទេ ។ អាកប្បកិរិយារបស់ចិន គឺ ច្បាស់លាស់ ណាស់ ពោលគឺ សហរដ្ឋអាមេរិក គួរលុបចោល វិធានការអវិជ្ជមាន ដែលបានអនុវត្តចំពោះប្រទេសចិន ។ គំនិតឯកភាពរួម ដែលបានឈានដល់ក្នុងកិច្ចពិគ្រោះពិភាក្សា ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងអាមេរិកនៅទីក្រុងឡុងដ៍ គឺបានមកដោយមិនងាយទេ ហើយភាគីទាំងពីរគួររួមគ្នាគាំពារ។

សង្គ្រាមពាណិជ្ជកម្មគឺ គ្មានអ្នកឈ្នះទេ ភាគីចិន មិនចង់ធ្វើសង្គ្រាមទេ ប៉ុន្តែក៏មិនខ្លាចផងដែរ ។ តាមទិន្នន័យថ្មីបំផុត ដែលចេញផ្សាយ ដោយ អគ្គរដ្ឋបាលគយចិន បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញ សរុបរបស់ប្រទេស ចិនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥ គឺមានចំនួន ១៧,៩៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង២,៥ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នា នៃឆ្នាំមុនដែលបានរក្សាភាពធន់ខ្លាំង បង្គួរក្រោមសម្ពាធពីខាងក្រៅ ។ ប្រការនេះបានបញ្ជាក់ម្តងទៀតថា សេដ្ឋកិច្ចចិនគឺជាមហាសាគរមួយ ដែលមានទីបង្អែកនិងមានជំនឿចិត្ត ក្នុងការទប់ទល់នឹងរលកធំៗ ។

នៅក្នុងពិភពលោកដែល មានភាពរង្គោះរង្គើ អ្នកផងទាំងពួងត្រូវការដំណឹងល្អ ។ ជានិច្ចកាល ចិនតែងតែអនុវត្តតាមការ សន្យារបស់ខ្លួន ហើយទទួល បានសមិទ្ធផល ពីការអនុវត្ត ។ យើងរំពឹងថាភាគីអាមេរិក នឹងដើរស្របតាមទិសដៅតែមួយ ជាមួយភាគីចិន ដើម្បីអនុវត្តគំនិតឯកភាព រួមនិងអនុសាសន៍ណែនាំដ៏សំខាន់ របស់ប្រមុខរដ្ឋ នៃប្រទេសទាំងពីរក្នុងកិច្ច សន្ទនាតាមទូរស័ព្ទ ជំរុញឱ្យយន្តការ ពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាមេរិក ដើរតួនាទីឱ្យបានល្អ ថែមមួយកម្រិតទៀត ក៏ដូចជាបង្កើនគំនិតឯកភាពរួមជាបន្តបន្ទាប់ កាត់បន្ថយការយល់ច្រឡំនិងពង្រឹងកិច្ចសហប្រតិបត្តិការ ។ នេះមិនត្រឹមតែ ជាទំនួលខុសត្រូវ ចំពោះប្រជាជន នៃប្រទេសទាំងពីរចិន និងអាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏ជា ទំនួលខុសត្រូវ ចំពោះប្រជាជនទូទាំងពិភពលោកផងដែរ ៕

To Top