ព័ត៌មានអន្តរជាតិ

ចាក់ផ្សាយហើយ ! សកម្មភាព ចាក់ផ្សាយភាពយន្តដ៏ឆ្នើម នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដែលឈ្មោះ “មនោសញ្ចេតនាអាស៊ី កណ្តាល”ឆ្នាំ២០២៥ បានចាប់ដំណើរការ នៅក្រុង Astana

ក្នុងឱកាស ដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេស កាហ្សាក់ស្ថាន សកម្មភាព ចាក់ផ្សាយភាពយន្ត ដ៏ឆ្នើម នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលឈ្មោះ “មនោសញ្ចេតនា អាស៊ីកណ្តាល”ឆ្នាំ២០២៥ បានចាប់ដំណើរការនៅក្រុង Astana ។ ភាពយន្តដ៏ឆ្នើមចំនួន១២នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》 និង 《ផ្លូវធ្វើទំនើបកម្ម តាមបែបផែនចិន》 ជាដើមបានចាក់ផ្សាយ ជាបន្តបន្ទាប់តាមប្រព័ន្ធសារព័ត៌មានសំខាន់ៗ ដូចជាស្ថានីយទូរទស្សន៍ជាតិ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន ទួមេនីស្ថាន និងអ៊ូសបេគីស្ថានជាដើម ។

លោក Shen Haixiong អនុរដ្ឋមន្ត្រី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ។ លោក Shen Haixiong បានថ្លែងថា ការចាក់ផ្សាយកម្មវិធី ដែលរៀបចំដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មាន របស់ប្រទេសអាស៊ីកណ្តាល នានាលើកនេះ គឺជាវិធានការ វិជ្ជមាន សម្រាប់ជំរុញការអនុវត្ត ជាក់ស្តែង នូវសមិទ្ធផល នៃកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល ឆ្នាំ២០២៣ និងធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន និងចំណងមិត្តភាព រវាងប្រជាជនចិន និងអាស៊ីកណ្តាលក្រោមការ ណែនាំយុទ្ធសាស្ត្រ របស់លោកប្រធានរដ្ឋចិន Xi Jinping ដើម្បីធ្វើឱ្យ ទស្សនិកជន អាស៊ីកណ្តាលទាំងអស់ មើលឃើញភាព រស់រវើក ដ៏ផុលផុស របស់ប្រទេសចិន ក្នុងយុគសម័យថ្មី និងស្វែងរកកាលានុវត្តភាពធ្វើកិច្ច សហប្រតិបត្តិការ ដែលផ្តល់ផល ប្រយោជន៍ដល់គ្នាទៅវិញ ទៅមកនិងឈ្នះ-ឈ្នះនិងរួមគ្នា បោះជំហាន ទៅកាន់ការធ្វើទំនើបកម្ម តាមរយៈកម្មវិធីដ៏ឆ្នើមដូចជា 《អ្នកអភិរក្សបេតិកភណ្ឌ 》និង《ផ្លូវធ្វើទំនើបកម្ម តាមបែបផែនចិន 》 ជាដើម ៕

To Top