ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាល បានបំពេញបន្ថែមភាព នឹងនរកាន់តែច្រើន ក្នុងពិភពលោកដែលមានភាពរង្គោះរង្គើ

ក្នុងឱកាសជិត នឹងបើកធ្វើកិច្ចប្រជុំកំពូលចិន-អាស៊ី កណ្តាលលើកទីពីរ ការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលសំដៅ ចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណេត ទូទាំងពិភពលោកបានបង្ហាញថា សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ កម្រិតខ្ពស់រវាងចិននិងប្រទេសអាស៊ីកណ្តាល ចំនួន៥គឺជាការឆ្លុះបញ្ចាំងដ៏ពិតប្រាកដ នៃសហគមន៍រួមវាសនា របស់មនុស្សជាតិ ដែលបានបំពេញបន្ថែមភាព នឹងនរជាបន្តបន្ទាប់ក្នុងសហគមន៍អន្តរជាតិ ដែលមានភាពរង្គោះរង្គើ ។

ក្នុងការស្ទង់មតិ អ្នកផ្តល់បទ សម្ភាសន៍ចំនួន៩០,៤ភាគរយ បានលើកឡើងថា យន្តការនៃកិច្ចជំនួបពិភាក្សា រវាងប្រមុខរដ្ឋចិន- អាស៊ីកណ្តាល បានដើរតួនាទីណែនាំដ៏សំខាន់ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៩២ ភាគរយបានយល់ ឃើញថា ចិនចាត់ ទុកអាស៊ីកណ្តាលជាទិស ដៅអទិភាពមួយ នៃការទូតជាមួយប្រទេសជិតខាង ដែលនាំមកនូវ កាលានុវត្តភាព កាន់តែច្រើនដល់ការអភិវឌ្ឍនិងធ្វើបរិវត្តកម្ម របស់ប្រទេសអាស៊ីកណ្តាល និងលើកកម្ពស់ឥទ្ធិពលក្នុងតំបន់ ។ អ្នកផ្តល់បទសម្ភាសន៍ ចំនួន៨៨,៥ភាគរយ បានយល់ឃើញថា ចិននិងប្រទេសអាស៊ីកណ្តាល ចំនួន៥ ទទួលបានប្រសិទ្ធភាព ដ៏លេចធ្លោ ក្នុងវិស័យសេដ្ឋកិច្ចបៃតង និងការធ្វើបរិវត្តកម្មឌីជីថលជាដើម ហើយកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានអនាគត ដ៏ទូលំទូលាយ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៩៤,២ភាគរយបានយល់ឃើញថា កិច្ចសហប្រតិបត្តិការខាងការ ដឹកជញ្ជូនគមនាគមន៍និងបណ្តាញឡូជីស្ទិកប្រហែល នឹងក្លាយជាចំណុចលេចធ្លោថ្មី នៃកិច្ចសហប្រតិបត្តិការរវាងចិននិង ប្រទេសអាស៊ីកណ្តាល ។

ការស្ទង់មតិនេះត្រូវបានចេញ ផ្សាយចំពោះអន្តរជាតិ តាមរយៈប៉ុស្តិ៍ភាសាអង់គ្លេស ភាសាអេស្ប៉ាញ ភាសាបារាំង ភាសាអារ៉ាប់និងភាសារុស្ស៊ីនៃបណ្តាញ ទូរទស្សន៍ CGTN ក្នុងរយៈពេល២៤ម៉ោងមានអ្នកប្រើប្រាស់ បណ្តាញអ៊ីនធើណេតបរទេសចំនួន២ពាន់៥៩នាក់ បានចូលរួមការស្ទង់មតិព្រមទាំងសម្តែងទស្សនៈរបស់ខ្លួន ៕

To Top