ព័ត៌មានអន្តរជាតិ

លោកXiJinping៖ “ខ្ញុំជាកូន របស់ដែនដីលឿង ជារៀងរហូត”

“ខ្ញុំសង្ឃឹមថានឹងបន្តវេន និងក្រេបយកចរិត លក្ខណៈដ៏មានតម្លៃនិងឧដុង្គឧត្តម ជាច្រើនពីឪពុករបស់ខ្ញុំ”។ កាលពីជាង២០ឆ្នាំមុន លោកXi Jinping បានសរសេរដូចខាងលើ នៅក្នុងសំបុត្រទៅកាន់លោកឪពុករបស់គាត់ Xi Zhongxun ។

ពាក្យសម្ដី និងទង្វើរបស់លោកឪពុក បានជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះចរិត លក្ខណៈរបស់លោក XiJinping ហើយបានពង្រឹងការប្តេជ្ញាចិត្ត របស់គាត់ក្នុងការ ចូលរួមបុព្វហេតុ កុម្មុយនីស្តនិយម និងបូជាខ្លួនចំពោះមាតុ ភូមិនិងប្រជាជន។ ជាច្រើនឆ្នាំក្រោយមក លោកបានថ្លែងក្នុងអត្ថបទមួយថា “ក្នុងនាមជាអ្នកបំរើប្រជាជនម្នាក់ ខ្ពង់រាបនៅភាគខាងជើងខេត្តShaanxi គឺជាឫសគល់របស់ខ្ញុំ ព្រោះថាវាបានបណ្តុះបណ្តាលជំនឿជាអមតៈរបស់ខ្ញុំ ពោលគឺ៖ ធ្វើរឿងជាក់ស្តែង សម្រាប់ប្រជាជន!”

ដោយបានរងឥទ្ធិពល ពីលោកឪពុក លោក Xi Jinping បានឆ្លាក់ពាក្យ”ប្រជាជន” នៅក្នុងដួងចិត្តរបស់ខ្លួន។ ក្នុងរយៈពេលរាប់សិប ឆ្នាំកន្លងមក ពី Liangjiahe ទៅ Zhengding ពី ខេត្តFujianទៅខេត្តZhejiang ពីក្រុងសៀងហៃទៅក្រុងប៉េកាំង លោកXi Jinping បានប្រកាន់ខ្ជាប់នូវវត្ថុបំណងដើម ស្តីពីការបម្រើប្រជាជន ឱ្យអស់ពីចិត្តពីថ្លើម តាមរយៈការអនុវត្តជាក់ស្តែង៕

To Top