បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានចេញមកធ្វើ សេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទ សារព័ត៌មាន លើកដំបូងរបស់គាត់ ចាប់តាំងពីមានការផ្ទុះឡើង នៃកម្លាំង យោធារវាងសាធារណរដ្ឋអ៊ីស្លាម និងរដ្ឋជ្វីហ្វ កាលពីថ្ងៃសុក្រ។
កិច្ចចរចាជុំទី៦រវាងទី ក្រុងវ៉ាស៊ីនតោន និង ក្រុងតេហរ៉ង់ ដែលគ្រោងនឹងធ្វើឡើងក្នុងប្រទេសអូម៉ង់នៅថ្ងៃទី១៥ខែមិថុនា ត្រូវបានលុបចោលបន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃសុក្រ នៅក្នុងអ្វីដែលសាធារណរដ្ឋ អ៊ីស្លាមបានហៅថា ការប្រកាសសង្រ្គាម។
ប្រទេសអ៊ីរ៉ង់បានឆ្លើយតប ដោយការបាញ់មីស៊ីល ផ្លោងជាច្រើនគ្រាប់ទៅកាន់គោលដៅក្នុងប្រទេសអ៊ីស្រាអែល រួមទាំងទីក្រុងដ៏ធំបំផុត របស់ប្រទេសគឺទីក្រុង Tel Avivផងដែរ។
បណ្តាប្រទេសទាំងពីរបានបន្ត ផ្លាស់ប្តូរការវាយប្រហារគ្នាពេញ មួយយប់ និងអំឡុងពេលថ្ងៃនៅថ្ងៃអាទិត្យ ដោយអ៊ីស្រាអែលបានវាយប្រហារ ទៅលើហេដ្ឋារចនាសម្ព័ន្ធ ថាមពលរបស់អ៊ីរ៉ង់ និងអ្វីដែលហៅថាទីតាំង ពាក់ព័ន្ធនឹងគម្រោងអាវុធនុយក្លេអ៊ែរ របស់របបអ៊ីរ៉ង់។
ដោយឡែកទីក្រុងតេហរ៉ង់ បានបាញ់មីស៊ីលបន្ថែមទៀតទៅកាន់គោលដៅ ក្នុងប្រទេសអ៊ីស្រាអែល រួមទាំងនៅជិតទីក្រុង Haifa និង Tel Aviv ។ យ៉ាងហោចណាស់មនុស្ស១០នាក់ ត្រូវបានរាយការណ៍ថា បានបាត់បង់ជីវិត និងប្រហែល២០០នាក់ បានរងរបួស នៅក្នុងការវាយ ប្រហារទាំងនោះ៕
ប្រែសម្រួល៖ស៊ុនលី
