បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកនឹង បើកចំហ ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើជាអ្នកសម្របសម្រួល ក្នុងជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់ ។
ការអះអាងនេះធ្វើឡើងបន្ទាប់ពី ក្នុងការហៅទូរស័ព្ទរយៈពេលមួយម៉ោង នៅមុននេះមួយរវាងថ្ងៃមេដឹកនាំទាំងពីរ ហើយជំនួបនេះក៏បានផ្តោតសំខាន់ ទៅលើវិបត្តិ មជ្ឈិមបូព៌ាផងដែរ។
លោក Trump បានឆ្លើយ តបទៅនឹងលោក Rachel Scott អ្នកសារព័ត៌មានរបស់ ABC News នៅពេលសួរអំពីតួនាទី ដ៏មានសក្ដានុពលរបស់លោក Putin ក្នុងការបង្រួបបង្រួមសន្តិភាពថា ៖បាទ ខ្ញុំនឹងបើកចំហចំពោះបញ្ហានេះ ហើយគាត់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ។ គាត់បានទូរស័ព្ទពិភាក្សាបញ្ហានេះជាមួយខ្ញុំ ។
លោក Trump បានបន្ថែមថា ៖ យើងបានពិភាក្សាគ្នាជាយូរមក ហើយអំពីរឿងនេះ។ យើងបាននិយាយអំពីរឿងនេះ ច្រើនជាងស្ថានភាពរបស់គាត់ ។ នេះគឺជាអ្វីដែលខ្ញុំជឿថា នឹងអាចដោះស្រាយបាន។
គួរឲ្យដឹងដែរថាបន្ទាប់ពីការ ហៅទូរស័ព្ទមក វិមានក្រឹមឡាំង បាននិយាយថា ក្រោយមកលោកPutinបានថ្កោលទោស ការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ និងបានសម្តែង ការព្រួយបារម្ភ ចំពោះការកើនឡើងបន្ថែមទៀត ខណៈពេលដែលបានបញ្ជាក់ សារជាថ្មីអំពីឆន្ទៈរបស់រុស្ស៊ីក្នុង ការសម្របសម្រួលការចរចា៕
ប្រែសម្រួល៖ស៊ុនលី
