ព័ត៌មានអន្តរជាតិ

ពិធីបើកមហោស្រព ភាពយន្តអន្តរជាតិ ក្រុងសៀងហៃ លើកទី២៧ បានប្រារព្ធធ្វើ

យប់ថ្ងៃទី១៤ ខែមិថុនា ពិធីបើកមហោស្រព ភាពយន្តអន្តរជាតិក្រុងសៀងហៃលើកទី២៧ ដែលណែនាំដោយរដ្ឋបាលជាតិ ភាពយន្តចិន និងរៀបចំ ដោយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជន ក្រុងសៀងហៃ ក្រោមការ បានប្រារព្ធធ្វើនៅរោង មហោស្រពក្រុងសៀងហៃ ។

លោក Wang Xiaozhen អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងជាប្រធានគណៈកម្មាធិការ ត្រៀមរៀបចំមហោស្រព ភាពយន្តអន្តរជាតិ ក្រុងសៀងហៃ លើកទី២៧ បានថ្លែងសុន្ទរកថា ក្នុងពិធីបើក ។

លោក Wang Xiaozhen បានថ្លែងថា មហោស្រពភាពយន្តលើកនេះ បានផ្តោតសំខាន់ទៅលើបច្ចេកវិទ្យាងើបឡើងថ្មី ដូចជាបញ្ញាសិប្បនិម្មិត និង បច្ចេកទេស VR ជាដើម រួមគ្នាពិគ្រោះពិភាក្សាអំពីការធ្វើនវានុវត្តន៍ យ៉ាងស៊ីជម្រៅនិងអនាគត យ៉ាងទូលំទូលាយក្នុងយុគសម័យ ឌីជីថល និងភាពវៃឆ្លាតសិប្បនិមិ្មត ។ ក្នុងនាមជាសាក្ស៊ី អ្នកកត់ត្រានិងជាអ្នកចូល រួមក្នុងការអភិវឌ្ឍភាពយន្តរបស់ចិន អគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន រីករាយរួមសហការ ជាមួយមិត្តរួមអាជីពលើ វិស័យភាពយន្តទាំងជាតិនិងអន្តរជាតិ បន្តបំផុសកម្លាំងរស់រវើក នៃការច្នៃប្រឌិតថ្មីខាងវប្បធម៌ ដើម្បីរួមគ្នាឆ្ពោះទៅកាន់អនាគតដ៏ល្អបវរ ។

សូមបញ្ជាក់ថា មានភាពយន្តចំនួន ជាង៣៩០០រឿងដែលមកពីប្រទេស និងតំបន់ចំនួន១១៩ បានចុះឈ្មោះចូលរួមមហោស្រព ភាពយន្តលើកនេះ ដែលបានបំបែកកំណត់ត្រា ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៕

To Top