លោកXi Jinping៖ “ខ្ញុំសង្ឃឹមថា នឹងអាចទទួលមរតក និងស្រូបយកគុណសម្បត្តិ ដ៏មានតម្លៃ និងថ្លៃថ្នូរពីឪពុករបស់ខ្ញុំ”។ លោកXi Jinpingបានសរសេរ ក្នុងសំបុត្រមួយ ច្បាប់ទៅកាន់ឪពុក របស់លោក Xi Zhongxunកាលពីជាង ២០ឆ្នាំមុន។
លោក Xi Zhongxun ដែលជាអ្នកបដិវត្តន៍ ដែលមកពីតំបន់ដីលឿន មានមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅ ចំពោះប្រជាជន ។ ពាក្យសម្ដីនិងទង្វើ របស់ឪពុកបានជះឥទ្ធិពល យ៉ាងជ្រាលជ្រៅ ដល់ចរិតលក្ខណៈរបស់លោក Xi Jinping ហើយបាន ពង្រឹងប្រាជ្ញាចិត្ត របស់លោក ក្នុងការលះបង់ខ្លួន សម្រាប់បុព្វហេតកុម្មុយនីស្ត និងបម្រើប្រទេសនិ ងប្រជាជន ។
“ឪពុករបស់ខ្ញុំគឺសន្សំសំចៃ រហូតដល់មានភាពឃោរឃៅ ។ ការអប់រំក្នុង គ្រួសារដ៏តឹងរឹង របស់លោកក៏ត្រូវ បានគេស្គាល់ផងដែរ ។ យើងបានអភិវឌ្ឍទម្លាប់ នៃការសន្សំសំចៃនិងឧស្សាហ៍ព្យាយាម ក្រោមការអប់រំ របស់លោកតាំងពីកុមារភាព” ។ សំបុត្រខួបកំណើតនេះដែលសរសេរដោយលោក Xi Jinping ទៅកាន់ឪពុកគឺពោរពេញ ទៅដោយការគោរព របស់កូនប្រុសចំពោះឪពុក។
ឥរិយាបឋគ្រួសារ និង ការអប់រំគ្រួសារ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត របស់គ្រួសារមួយ និងជាមរតកដ៏ល្អបំផុត សម្រាប់មនុស្សជំនាន់ក្រោយ ។
លោក Xi Zhongxunធ្លាប់បាននិយាយថា “សម្រាប់សមាជិក បក្សកុម្មុយនីស្ត តើអ្វីដែលអាចរីករាយនិងមោទនភាពជាង ការធ្វើការងារបន្ថែមទៀត សម្រាប់បក្ស!” ពាក្យសម្ដីនិង ទង្វើរបស់ឪពុកបានបង្រៀន លោក Xi Jinping ពីរបៀបធ្វើជា មនុស្សដែលមាន ផលប្រយោជន៍ សុទ្ធសាធសម្រាប់ប្រជាជន និង ជំរុញលោកឱ្យលះបង់ជីវិត សម្រាប់បុព្វហេតុ បម្រើប្រជាជន ៕
