ប៉េកាំង៖ ក្រុមអ្នកស្រាវជ្រាវ សន្តិសុខអន្តរជាតិ បានឲ្យដឹងថា ប្រទេសចិន ទំនងជាបានបង្កើនឃ្លាំង អាវុធនុយ ក្លេអ៊ែររបស់ខ្លួននៅឆ្នាំ២០២៤ ដោយក្បាលគ្រាប់ចំនួន ១០០គ្រាប់ ដែលចំនួនសរុប មានរហូតដល់ ៦០០គ្រាប់ ដោយចង្អុលបង្ហាញថា ទីក្រុងប៉េកាំង កំពុងពង្រីកឃ្លាំងរបស់ខ្លួនលឿន ជាងប្រទេសដទៃទៀត។
វិទ្យាស្ថានស្រាវជ្រាវសន្តិភាព អន្តរជាតិ Stockholm បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា ស្តុកនុយក្លេអ៊ែរសកល ទាំងមូលបាន ធ្លាក់ចុះបន្តិចមកត្រឹម ១២,២៤១គ្រាប់តែប៉ុណ្ណោះ ប៉ុន្តែវាបានបង្ហាញពីការ ព្រួយបារម្ភថា “ការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរដ៏គ្រោះថ្នាក់កំពុងកើតឡើង” ។
កូរ៉េខាងជើង ត្រូវបានគេប៉ាន់ប្រមាណថា មានក្បាលគ្រាប់ នុយក្លេអ៊ែរប្រហែល ៥០ គ្រាប់គិតត្រឹមខែមករា ដូចគ្នាទៅនឹងឆ្នាំមុន ហើយប្រទេសនេះ មានសម្ភារៈគ្រប់គ្រាន់ សម្រាប់ការផលិតរហូតដល់ ៤០ គ្រាប់បន្ថែមទៀត ខណៈដែលរុស្ស៊ី ដែលរក្សាឃ្លាំងអាវុធដ៏ធំបំផុត របស់ពិភពលោកមាន ៥,៤៥៩គ្រាប់ ។
សហរដ្ឋអាមេរិក មានក្បាលគ្រាប់ចំនួន ៥,១៧៧គ្រាប់ ហើយបើតាមរបាយការណ៍បានឲ្យដឹងថារួមគ្នាជាមួយរុស្ស៊ី ប្រទេសទាំងពីរមានប្រហែល ៩០ ភាគរយនៃចំនួន សរុបរបស់ពិភពលោក ដោយបន្ថែមថាអ៊ីស្រាអែល មានក្បាលគ្រាប់ចំនួន ៩០ ទោះបីជាប្រទេសនេះមិនទទួលស្គាល់ជាសាធារណៈថា ពួកគេមានអាវុធបែបនេះក៏ដោយ៕
