ព័ត៌មានអន្តរជាតិ

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាភាសាបរទេស) នឹងចាក់ផ្សាយ តាមរយៈប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃប្រទេសអាស៊ីកណ្តាលទាំង ៥

ក្នុងឱកាសដែល លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេស កាហ្សាក់ស្ថាន ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាភាសាបរទេស) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗ ជាច្រើននៃប្រទេសអាស៊ីកណ្តាលទាំង ៥ ដូចជាកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាននិងអ៊ូសបេគីស្ថាន ។

ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែភាសាបរទេស) បានផ្តោតសំខាន់ទៅលើ ប្រធានបទស្តីពីកិច្ច សហប្រតិបត្តិការ និងការបើកទូលាយ ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការការពារបរិស្ថានអេកូឡូស៊ី និងការច្នៃប្រឌិតថ្មីផ្នែកវប្បធម៌ ដើម្បីអធិប្បាយអំពីចំណេះដឹងខាងវប្បធម៌ និងប្រវត្តិសាស្ត្រយ៉ាងជ្រាលជ្រៅនៃគំនិតអភិបាលកិច្ច របស់លោកប្រធានរដ្ឋចិន Xi Jinping ចំពោះទស្សនិកជន របស់ប្រទេសអាស៊ីកណ្តាល ក៏ដូចជាបង្ហាញពីទិដ្ឋភាពថ្មីគ្រប់បែបយ៉ាង នៃការធ្វើទំនើបកម្មតាមបែបផែនចិន ៕

To Top