អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានជំរុញឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ចប់ជម្លោះរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ខណៈពេលដែលបង្ហាញពីការត្រៀមខ្លួនរបស់តួកគី ក្នុងការសម្របសម្រួលការទូត ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរអ៊ីរ៉ង់។
ការិយាល័យរបស់លោក Erdogan បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្នុងអំឡុងពេលការហៅទូរស័ព្ទលើកទីពីររបស់ពួកគេក្នុងរយៈពេលពីរថ្ងៃ លោក Erdogan បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក ដូណាល់ ត្រាំ ស្តីពីការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់។
លោកបានប្រាប់ទៅប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាវិធានការគួរតែត្រូវបានចាត់វិធានការឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីការពារមហន្តរាយដែលអាចដុតតំបន់ទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Erdogan បានបន្ថែមថា មធ្យោបាយតែមួយគត់ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរអ៊ីរ៉ង់ គឺតាមរយៈការទូត ហើយថា តួកគី ត្រៀមខ្លួនរួចជាស្រេចក្នុងការខិតខំប្រឹងប្រែង រួមទាំងការសម្របសម្រួលដល់ទីបញ្ចប់នេះ៕
ប្រែសម្រួល ឈូក បូរ៉ា
