បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានពន្យារពេលការពិគ្រោះយោបល់ ទ្វេភាគីជាមួយទីក្រុងមូស្គូ ក្នុងគោលបំណង បន្ធូរបន្ថយភាពតានតឹង និងការស្តារឡើងវិញនូវបេសកកម្មការទូត។
កាលពីដើមឆ្នាំនេះប្រទេស រុស្ស៊ី និងអាមេរិក បានបើកកិច្ចចរចាកម្រិតខ្ពស់ចំនួនពីរលើករួចមកហើយ ដែលលើកទីមួយនៅថ្ងៃទី១៨ ខែកុម្ភៈ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងលើកទីពីរនៅថ្ងៃទី២៧ ខែកុម្ភៈនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី។
ការពិភាក្សានេះបានកត់សម្គាល់ ការចរចាដោយផ្ទាល់ ដ៏សំខាន់ជាលើកដំបូង ចាប់តាំងពីទំនាក់ទំនង កាន់តែយ៉ាប់យ៉ឺនបន្ទាប់ពីការ ផ្ទុះឡើង នៃជម្លោះនៅអ៊ុយក្រែន។
គួរឲ្យដឹងដែរថារបៀបវារៈរួមមាន ការស្ដារឡើងវិញទៅវិញទៅមក នៃប្រតិបត្តិការស្ថានទូត ការបន្ធូរបន្ថយការចេញទិដ្ឋាការ ការដោះស្រាយជម្លោះអ៊ុយក្រែន និងការស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោយជម្លោះដែលមានសក្តានុពលផងដែរ។
តាមផែនការកិច្ចចរចាបន្ទាប់ត្រូវធ្វើនៅទីក្រុងមូស្គូ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមលោក ស្រីZakharova កិច្ចប្រជុំនេះត្រូវបានលុបចោល តាមការផ្តួចផ្តើមរបស់អ្នកចរចាអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
