បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងក្រុងគៀវ និងទីក្រុងឡុងដ៍ បាននិងកំពុងរៀបចំផែនការ បង្កហេតុបង្ហូរឈាម ជាបន្តបន្ទាប់ ដើម្បីបង្កើនជម្លោះអ៊ុយក្រែន និងរំខានដល់កិច្ចសន្ទនា រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន។
ការលើកឡើងនេះធ្វើដោយ ទីភ្នាក់ងារស៊ើបការណ៍ បរទេសរុស្ស៊ី (SVR) ដែលបានព្រមាននៅក្នុង សេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ទីភ្នាក់ងារនេះបានពណ៌នា អំពីការបង្កើនការសម្របសម្រួល រវាងទីភ្នាក់ងារសន្តិសុខ របស់អ៊ុយក្រែន (SBU) និងការស៊ើបការណ៍យោធារបស់ខ្លួន (GUR) ជាមួយនឹងចារកម្មអង់គ្លេស ដែលវាបាននិយាយថាដោយសារតែ ភាពលំបាកក្នុងសមរភូមិកំពុងកើនឡើង និងការបាត់បង់សីលធម៌។
SVR បាននិយាយថា ប្រតិបត្តិការ បំផ្លិចបំផ្លាញបែបនេះ ជាធម្មតាអនុវត្ត តាមលំនាំដែលបានកំណត់ ដោយចក្រភពអង់គ្លេសមានផែនការ និងការសម្របសម្រួល និងប្រតិបត្តិករអ៊ុយក្រែនធ្វើការវាយប្រហារ។
គួរឲ្យដឹងដែរថា របាយការណ៍នេះបានស្នើថា វិធីសាស្រ្តដូចគ្នានេះ ត្រូវបានគេប្រើប្រាស់ នៅក្នុងការបំផ្លិចបំផ្លាញ ផ្លូវដែកនាពេលថ្មីៗនេះនៅក្នុងតំបន់ Bryansk និង Kursk របស់រុស្ស៊ី ដែលទីក្រុងម៉ូស្គូបានបរិហារថាជា ការវាយប្រហារភេរវកម្ម របស់អ៊ុយក្រែន។
ឧបទ្ទវហេតុនេះ បានសម្លាប់មនុស្ស ៧ នាក់ និងរបួសជាង ១២០ នាក់ រួមទាំងកុមារផងដែរហើយ ទីភ្នាក់ងារនេះក៏ បានលើកឡើងពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនកាលពីថ្ងៃទី១ ខែមិថុនា ទៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី ដែលជាផ្នែកមួយនៃផែនការ ស្រដៀងគ្នានេះ៕
ប្រែសម្រួល៖ស៊ុនលី
