ព័ត៌មានអន្តរជាតិ

កម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» (ភាសាបរទេស) ចាក់ផ្សាយ តាមប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃប្រទេសអាស៊ី កណ្តាលទាំង៥

ថ្ងៃទី ១៦ ខែមិថុនា កម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត » (ភាសាបរទេស) បានចាក់ផ្សាយ តាមប្រព័ន្ធសារព័ត៌មាន សំខាន់ៗ នៃប្រទេសអាស៊ីកណ្តាលទាំង ៥។ លោក Kassym- Jomart Tokayev ប្រធានាធិបតី កាហ្សាក់ស្ថាន បានផ្ញើសារលិខិត ដើម្បីចូលរួមអបអរសាទរ យ៉ាងកក់ក្តៅ ចំពោះការចាក់ផ្សាយកម្មវិធីនេះ។

សូមបញ្ជាក់ថា កម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត » (ភាសាបរទេស) ដែលជាកម្មវិធីឆ្នើម នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានជ្រើសរើសប្រយោគ និងកំណាព្យបុរាណចិន ដែលលោក Xi Jinping ប្រធានរដ្ឋចិនធ្លាប់ប្រើ ក្នុងសុន្ទរកថាសំខាន់ៗ អត្ថបទសំខាន់ៗ និងក្នុងពិធីជួបសំណេះសំណាល ដែលផ្តោតលើ ប្រធានបទដូចជា ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ , ការអភិវឌ្ឍបច្ចេកវិទ្យា , ការអភិរក្សអេកូឡូស៊ី និងការច្នៃប្រឌិតថ្មីនៃវប្បធម៌ជាដើម ដែលអភិប្បាយពីមូលដ្ឋានគ្រឹះ នៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ស៊ីជម្រៅ នៃគំនិតអភិបាលកិច្ច របស់លោក Xi Jinping ប្រធានរដ្ឋចិន តាមរយៈរឿងរ៉ាវដ៏រស់រវើក ដែលបង្ហាញពីគុណតម្លៃ សកលភាវូបនីយកម្ម នៃការធ្វើទំនើបកម្មតាមបែបផែនចិន៕

To Top