ព័ត៌មានអន្តរជាតិ

សកម្មភាពផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនចិន- អាស៊ីកណ្តាល ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងនៅទីក្រុង Astana

ក្នុងឱកាសដែលលោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាល លើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈឹមចិន បានសហការជាមួយស្ថានីយវិទ្យុ និងទូរទស្សន៍ របស់ប្រធានាធិបតី កាហ្សាក់ស្ថាន បើកធ្វើសកម្មភាព ផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជនចិន- អាស៊ីកណ្តាលឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ប្រធានាធិបតីកាហ្សាក់ស្ថាន នាថ្ងៃទី ១៦ ខែមិថុនា ។

លោក Kassym- Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន បានផ្ញើសារលិខិត ដើម្បីជូនពរឱ្យសកម្មភាពនេះ ទទួលបានសមិទ្ធផលដ៏សម្បូរបែប ព្រមទាំងថ្លែងអំណរគុណដ៏ស្មោះ ចំពោះភ្ញៀវកិត្តិយសគ្រប់រូបផងដែរ។

ក្នុងពិធីបានចេញផ្សាយ « គំនិតផ្តួចផ្តើមស្តីពីការបង្កើនកិច្ច សហប្រតិបត្តិការ រវាងប្រព័ន្ធសារព័ត៌មានចិន-អាស៊ីកណ្តាល » កម្មវិធីឆ្នើមមួយចំនួន ដែលសហការ ផលិតដោយ ប្រទេសចិននិងប្រទេសអាស៊ីកណ្តាល ក៏ត្រូវបានចាក់ផ្សាយ ជាផ្លូវការផងដែរ ព្រមទាំងសកម្មភាពបទយកការណ៍ «ធ្វើដំណើរ នៅអាស៊ីកណ្តាល » ដែលសហការដោយប្រព័ន្ធ សារព័ត៌មានចិន- អាស៊ីកណ្តាលបញ្ចប់ដោយជោគជ័យ ។ ភ្ញៀវកិត្តិយសប្រហែល១៥០រូប ដែលជាឥស្សរជនល្បីៗ មកពីមជ្ឈដ្ឋាន នយោបាយ សេដ្ឋកិច្ច វប្បធម៌ ប្រព័ន្ធសារព័ត៌មាន និងការអប់រំជាដើម នៃប្រទេសចិននិងអាស៊ីកណ្តាល បានអញ្ជើញចូលរួមពិធីនេះ៕

To Top