ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អះអាងថា ខ្លួន​បានវាយ​ចូល​ជ្រៅ ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដោយ​ប្តេជ្ញា​បន្ត​ យុទ្ធនាការ​យោធា

RT News

យេរ៉ូសឋឡឹម៖ អ៊ីស្រាអែលបានឲ្យដឆងថា ខ្លួនបានធ្វើការវាយប្រហារតាមផ្លូវ អាកាសមួយផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានប្តេជ្ញាចិត្តថា នឹងបន្តទៅមុខជាមួយនឹង យុទ្ធនាការយោធារបស់ខ្លួន ដែលឥឡូវនេះឈានចូលដល់ថ្ងៃទី៥ ហើយ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Effie Defrin បានឲ្យដឹងថា កងកម្លាំងអ៊ីរ៉ង់ត្រូវបានរុញច្រាន ឆ្ពោះទៅកាន់កណ្តាលនៃប្រទេសនេះ ដោយសារលទ្ធផល នៃការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល។

លោកបានប្រាប់អ្នកយកព័ត៌មានថា “យន្តហោះរបស់កងទ័ពអាកាសអ៊ីស្រាអែល រាប់សិបគ្រឿងកំពុងបន្តប្រតិបត្តិការ នៅលើដឌនអាកាសលើ Isfahan ដោយរកឃើញការគំរាមកំហែង ក្នុងពេលវេលាជាក់ស្តែង និងវាយប្រហារពួកគេ។

លោក Defrin បានលើកឡើងថា យន្តហោះចម្បាំង អ៊ីស្រាអែលប្រហែល ៦០ គ្រឿងបានធ្វើការវាយប្រហារ ដ៏ធំមួយកាលពីព្រឹកថ្ងៃអង្គារ ដោយផ្តោតលើទីតាំងបាញ់ មីស៊ីលក្រោមដីចំនួន ១២ នៅក្នុងតំបន់ទីក្រុងតេអេរ៉ង់។

នៅព្រឹកថ្ងៃដដែល យោធាបានបញ្ជាក់ថា អាគុយមីស៊ីល ការពារដែនអាកាស របស់អ៊ីរ៉ង់ជាង ៧០ និងរ៉ាដារាវរកកម្រិតខ្ពស់ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារចំនួន ៥ ដងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។  យោងតាមយោធា ប្រព័ន្ធទាំងនេះត្រូវបានរចនាឡើង ដើម្បីស្ទាក់ចាប់យន្ត ហោះអ៊ីស្រាអែល និងរារាំងប្រតិបត្តិការ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top