នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៥ លោក Xi Jinping ប្រធានរដ្ឋចិន , លោក Kassym- Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន , លោក Sadyr Nurgozhoevich Japarov ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន , លោក Emomali Rahmon ប្រធានាធិបតីតាជីគីស្ថាន , លោក Serdar Gurbangulyevich Berdimuhamedov ប្រធានាធិបតីតួកមេនីស្ថាន និង លោក Shavkat Miromonovich Mirziyoyev ប្រធានាធិបតីអ៊ូសបេគីស្ថាន បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល លើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេសកាហ្សាក់ស្ថាន។ ប្រមុខរដ្ឋទាំង ៦ ប្រទេស បានចុះហត្ថលេខាលើ សេចក្តីប្រកាសក្រុង Astana នៃកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ ។

ប្រមុខរដ្ឋនៃរដ្ឋ សមាជិកយន្តការ ចិន-អាស៊ីកណ្តាលបានទទួលស្គាល់ ពីលក្ខណៈសំខាន់ នៃអត្ថន័យជាយុទ្ធសាស្ត្រ ក្នុងតំបន់និងការធ្វើឱ្យកិច្ច សហប្រតិបត្តិការ ពហុភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀតដោយឈរលើមូលដ្ឋានសមភាព គោរពគ្នា ផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ព្រមទាំងប្រកាសថា បានចេញសេចក្តីប្រកាសន៍ថា នឹងបន្តពង្រឹងទំនាក់ទំនងមេត្រីភាពរវាងប្រទេសទាំង ៦ បន្តពង្រីកទំនុកចិត្តខាងនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។
ភាគីនានាបានបូកសរុប សមទ្ធិផលនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិននិងប្រទេសអាស៊ីកណ្តាលទាំង ៥ ក្រោមបរិយាកាសមិត្តភាព , បូកសរុបពីបទពិសោធ នៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាក្នុងគ្រប់វិស័យ , និងបានរំពឹងទុកពីទិសដៅ នៃកិច្ចសហប្រតិបត្តិការ នាពេលអនាគត៕
