បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bloomberg បានរាយការណ៍ កាលពីថ្ងៃអង្គារថាមេដឹកនាំអាមេរិក បានបង្ហាញការព្រួយបារម្ភថា នឹងមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ ទៀតប្រសិនបើនៅតែបន្តវាយ ប្រហារលើរុស្សីតាមរយៈទណ្ឌកម្មថ្មីៗបន្តទៀត។
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនទាន់ត្រៀមខ្លួន ជាស្រេចក្នុងការដាក់ ទណ្ឌកម្មកាន់តែតឹងរ៉ឹងប្រឆាំង នឹងរុស្ស៊ី បើទោះបីជាមានសម្ពាធពីសម្ព័ន្ធមិត្តក៏ដោយ ។ លោកTrump បានសម្តែងការព្រួយបារម្ភថា វិធានការសេដ្ឋកិច្ច ដាក់ទណ្ឌកម្មបន្ថែម នឹងធ្វើឱ្យប្រទេសរបស់គាត់ ចំណាយប្រាក់យ៉ាងច្រើនដល់ ទៅរាប់សិបពាន់លានដុល្លារ ។
មេដឹកនាំអាមេរិករូបនេះបាននិយាយម្តងហើយម្តងទៀតថាគាត់កំពុងថ្លឹងថ្លែងទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះគឺនៅមិនទាន់បានបញ្ឈប់ការអនុម័តណាមួយឡើយហើយនៅពេលដែលថ្លែងជាមួយអ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូល G7 នៅទីក្រុង Alberta ប្រទេសកាណាដា លោកបាននិយាយថាដំបូងគាត់ចង់ឃើញថា តើកិច្ចព្រមព្រៀង មួយត្រូវបានចុះហត្ថលេខាឬអត់ជាមុនសិន។
លោក Trump បាននិយាយថា ៖ នៅពេលដែលខ្ញុំដាក់ទណ្ឌកម្មប្រទេស ណាមួយដែលចំណាយប្រាក់ ច្រើនរបស់សហរដ្ឋអាមេរិក ចំនួនទឹកប្រាក់ ដ៏ច្រើនសន្ធឹក សន្ធាប់នោះវាមិនគ្រាន់តែទេ ចូរយើងចុះហត្ថលេខាលើ ឯកសារមួយដែលអ្នកកំពុងនិយាយអំពីរាប់សិបពាន់លាន ។ ការដាក់ទណ្ឌកម្មគឺមិនងាយស្រួលនោះទេ។ វាមិនមែនគ្រាន់តែជាផ្លូវមួយទិសនោះទេ។
គួរឲ្យដឹងដែរថាកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent ក៏បានព្រមានដែរថា ការដាក់ទណ្ឌកម្មអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងការទូត ហើយបានជំរុញឱ្យសមាជិកសភាផ្តល់ភាពបត់បែនដល់រដ្ឋបាល Trump ដើម្បីចរចាជាមួយទីក្រុងមូស្គូ និងទីក្រុងគៀវ៕
ប្រែសម្រួល៖ស៊ុនលី
