ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែមិថុនា លោកXi Jinping ប្រធានរដ្ឋចិន បានអញ្ជើញទៅកាន់ក្រុងអាស្តាណា ដើម្បីចូលរួមកិច្ចប្រជុំកំពូល ចិន-អាស៊ីកណ្តាលលើកទី២ ដោយតបតាមការអញ្ជើញ របស់លោកTokayevប្រធានាធិបតីកាហ្សាក់ស្ថាន ។
កាលពីខែមិថុនា ឆ្នាំ២០១៦ លោកXi Jinpingបានលើកឡើងសុភាសិតមួយ ក្នុងសុន្ទរកថារបស់លោកនៅឧត្តមក្រុមប្រឹក្សា នីតិប្បញ្ញត្តិអ៊ូសបេគីស្ថានថា “ថង់ទទេមិនអាចដាក់បញ្ឈរបានឡើយ” ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសម្រាប់ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”។
សព្វថ្ងៃនេះ ប្រទេសចិន និង ប្រទេសទាំង៥ នៅអាស៊ីកណ្តាល សម្រេចបាន នូវការគ្របដណ្តប់ពេញលេញ នៃទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ការគ្របដណ្តប់ពេញលេញ នៃការចុះហត្ថលេខាលើឯកសារ នៃកិច្ចសហប្រតិបត្តិការសម្រាប់រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និងការគ្របដណ្តប់ពេញលេញនៃការអនុវត្តគំនិតសហគមន៍រួមវាសនា របស់មនុស្សជាតិនៅកម្រិតទ្វេភាគី។
នៅថ្ងៃទី២៩ ខែមេសា គម្រោងគ្រប់គ្រង សំខាន់ក្នុងដែន កៀហ្ស៊ីស៊ីស្ថាននៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថានបានចាប់ផ្តើមសាងសង់ នេះជានិមិត្តសញ្ញាបង្ហាថា គម្រោងខ្សែបន្ទាត់សំខាន់ នៃផ្លូវដែក ចិន-កៀហ្ស៊ីស៊ីស្ថាន បានឈានចូលដំណាក់កាលសាងសង់ពិតប្រាកដ។
ផ្លូវដែកនេះដែលឆ្លង កាត់ប្រទេសចំនួន ៣និងមានប្រវែងសរុបប្រហែល៥២៣គីឡូម៉ែត្រ នឹងក្លាយជាផ្លូវគោកដ៏ខ្លីបំផុត ដែលតភ្ជាប់ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល។បន្ទាប់ពីគម្រោងនេះត្រូវបានបើកឱ្យធ្វើចរាចរណ៍ វានឹងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញ កាត់បន្ថយការចំណាយ លើការចរចរណ៍ទំនិញ និងជំរុញការអភិវឌ្ឍសម្របសម្រួលនៃសេដ្ឋកិច្ចក្នុងតំបន់។
បច្ចុប្បន្ននេះ “ភាពពេញនិយមនៃភាសាចិន” និង”ភាពពេញនិយមនៃប្រទេសចិន” កំពុងកើនឡើងនៅតាមបណ្តាប្រទេសអាស៊ីកណ្តាល ។ ការបង្កើតមជ្ឈមណ្ឌលវប្បធម៌ រវាងប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល កំពុងពន្លឿន ហើយការបន្តការសិក្សា នៅប្រទេសចិនបានក្លាយ ជាជម្រើសរបស់យុវជនអាស៊ីកណ្តាលកាន់តែច្រើនឡើង។
ក្រោមការដឹកនាំនៃការទូត របស់ប្រមុខរដ្ឋ ប្រទេសចិននិងបណ្តាប្រទេសអាស៊ីកណ្តាល នឹងបន្តចំណងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការ ហើយរួមគ្នាសរសេរជំពូកថ្មី ដែលយល់ចិត្តគ្នា ស្និតស្នាលគ្នានិងរួមវាសនាជាមួយគ្នា ដើម្បីរួមចំណែកថ្មីកាន់តែច្រើន សម្រាប់ការជំរុញកសាងសហគមន៍រួម វាសនារបស់មនុស្សជាតិ៕
