បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Donald Trump បានអនុម័តជាសម្ងាត់ នូវផែនការសម្រាប់ការវាយប្រហារ ដោយផ្ទាល់របស់ សហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់ ។
យ៉ាងណាក្តីគេបានដឹងទៀតដែរថា ប៉ុន្តែមិនទាន់បានចេញបញ្ជាឱ្យដំណើរ ការនៅឡើយបែរជាអ៊ីស្រាអែល បានបើកយុទ្ធការនេះរួចបាត់ទៅហើយ នេះបើតាមការរាយការណ៍ របស់កាសែត The Wall Street Journal ។
ជាការឆ្លើយតបទីក្រុងតេហរ៉ង់បន្ថែមពីលើការវាយប្រហារ ដោយមីស៊ីលបកមកវិញ ក៏បានព្រមានដែរថា អន្តរាគមន៍យោធាណា មួយដោយទីក្រុងវ៉ាស៊ីនតោន នឹងត្រូវប្រឈមមុខជាមួយនឹង ការខូចខាតដែលមិន អាចជួសជុលបានឡើយដល់សហរដ្ឋអាមេរិកខ្លួនឯង។
លោក Trump បានធ្វើការគំរាមកំហែង ដោយផ្ទាល់ប្រឆាំងនឹងអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈពេលដែលបានបន្ទរការ អះអាងរបស់អ៊ីស្រាអែលថា សាធារណរដ្ឋអ៊ីស្លាមកំពុង អភិវឌ្ឍអាវុធនុយក្លេអ៊ែរ ខណៈដែលអ៊ីរ៉ង់បានទទូចម្តង ហើយម្តងទៀត ថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺជាកម្មវិធីផ្អែកទៅលើសន្តិភាពទាំងស្រុង។
WSJ ដដែលបានសរសេរ កាលពីថ្ងៃពុធថា ប្រធានាធិបតីអាមេរិកសង្ឃឹមថា ការរំពឹងទុករបស់សហរដ្ឋអាមេរិក ចូលរួមយុទ្ធនាការទម្លាក់គ្រាប់បែក រយៈពេលជិត មួយសប្តាហ៍របស់អ៊ីស្រាអែល នឹងបង្ខំឱ្យទីក្រុងតេហរ៉ង់ បំពេញតាមការទាមទារ របស់គាត់សម្រាប់ការ ចុះចាញ់ដោយគ្មានលក្ខខណ្ឌ៕
ប្រែសម្រួល៖ស៊ុនលី
