បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានថ្កោលទោសការឈ្លានពានរបស់ អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា និងការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដោយប្រៀបធៀបនាយករដ្ឋមន្ត្រី Benjamin Netanyahu ទៅអតីតមេដឹកនាំប្រល័យពូជសាសលោក Adolf Hitler ។
កម្លាំងអ៊ីស្រាអែលបានចាប់ផ្តើម ទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់កាលពីថ្ងៃសុក្រ ដោយអះអាងថា ក្រុងតេហរ៉ង់ជិតបញ្ចប់ការផលិតបាន គ្រាប់បែកនុយក្លេអ៊ែរជោគជ័យទាំងដែល អ៊ីរ៉ង់បានច្រានចោលការចោទប្រកាន់នេះជារឿយៗក្តី។
ប្រធានាធិបតីតួគីបាននិយាយថា ខ្លួនមានសិទ្ធិស្របច្បាប់ក្នុងការឆ្លើយតបទៅនឹង ការវាយប្រហាររបស់អ៊ីស្រាអែលហើយ នេះមិនមែនជាលើកទីមួយទេ ដែលលោក Erdogan បានចេញសេចក្តីថ្លែងការណ៍ជាអរិភាព ចំពោះទីក្រុងយេរូសាឡឹមខាងលិច ដោយចោទប្រកាន់ថា ខ្លួនបានចូលរួមក្នុង ក្រុមចោរប្លន់ និងអំពើភេរវកម្មរដ្ឋ។
ថ្លែងទៅកាន់សមាជិកនៃគណបក្ស AK ដែលកាន់អំណាចរបស់គាត់នៅក្នុងសភាកាលពីថ្ងៃពុធ លោក Erdogan បាននិយាយថា រូបថត និងវីដេអូដ៏គួរឱ្យរន្ធត់បំផុតពីសង្គ្រាមលោកលើកទី២ ចាប់ផ្តើមបាត់បង់ទៅហើយបើប្រៀបធៀបទៅនឹង អ្វីដែលយើងកំពុងឃើញពីតំបន់ហ្គាហ្សា ប៉ុន្តែយ៉ាងណាក្តីបានអះអាងថាលោក Netanyahu គឺបាន អតីតមេដឹកនាំដ៏សាហាវលោក Hitler ហ៊ីត្លែរនៅនៅក្នុងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍សម័យថ្មីនេះ៕
ប្រែសម្រួល៖ ស៊ុន លី
