ព័ត៌មានអន្តរជាតិ

ពិព័រណ៍ប្រើប្រាស់​ ផ្នែកទេសចរណ៍ និងវប្បធម៌អន្តរជាតិ ទីក្រុងប៉េកាំងឆ្នាំ ២០២៥ ៖ ចំនួនអ្នកចូលតាំង ពិព័រណ៍អន្តរជាតិ កើនឡើងទ្វេដង ក្នុងន័យលើកកម្ពស់ ការផ្លាស់ប្តូរអន្តរជាតិ នៃឧស្សាហកម្ម ប្រកបដោយគុណភាពខ្ពស់

ពិព័រណ៍ប្រើប្រាស់ ផ្នែកទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ ២០២៥ ប្រារព្ធឡើងនៅមជ្ឈមណ្ឌល ពិព័រណ៍ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមិថុនា ក្រោមប្រធានបទ “ទេសចរណ៍ និងវប្បធម៌រួមបញ្ចូលគ្នា ជីវិតកាន់តែល្អប្រសើរ” ជាមួយនឹងទំហំពិព័រណ៍៣ម៉ឺនម៉ែត្រការ៉េ ពិព័រណ៍លើកនេះ បានរៀបចំតំបន់ប្រធានបទចំនួនធំ ៨ រួមមានការរៀនសូត្រ ពីគ្នាទៅវិញទៅមកជាសកល ប្រទេសចិនដ៏អស្ចារ្យ ទីក្រុងប៉េកាំង ដ៏គួរឱ្យទាក់ទាញ អំណោយវត្ថុអនុស្សាវរីយ៍ទីក្រុង ទេសចរណ៍វប្បធម៌ឌីជីថល ធនធានផ្នែកទេសចរណ៍វប្បធម៌ គ្រឿងបរិក្ខារប្រើសម្រាប់ទេសចរណ៍វប្បធម៌ និងការរួមបញ្ចូលទេសចរណ៍ និងវប្បធម៌ដែលបង្ហាញយ៉ាងពេញលេញនូវផលិតផលថ្មី ទិដ្ឋភាពថ្មី តម្រូវការថ្មីនិងបទពិសោធន៍ថ្មី នៃឧស្សាហកម្មទេសចរណ៍ ។

តាមការផ្សាយដំណឹងឱ្យដឹងថា ផលិតផលលើសពី១០% គឺដាក់តាំងជាលើកដំបូងក្នុងពិព័រណ៍ ក្នុងនោះបូករួមទាំងផលិតផលច្នៃប្រឌិតខាងវប្បធម៌ជាច្រើន និងមនុស្សយន្តជាច្រើនប្រភេទ ។ បើធៀបនឹងឆ្នាំ២០២៤ ចំនួនអ្នកចូលតាំងពិព័រណ៍ឆ្នាំនេះបានកើនឡើង ៣០% ឡើងដល់ ៥០០ក្រុមហ៊ុន; ចំនួនអ្នកតាំងពិព័រណ៍អន្តរជាតិបានកើនឡើងទ្វេដង ដែលគ្របដណ្តប់លើប្រទេស និងតំបន់ចំនួន ២០ ដែលទាក់ទាញស្ថាប័នឬអង្គភាពផ្នែកទេសចរណ៍ មកពី ២០ ប្រទេសមកចូលរួម បូករួមទាំងប្រទេសរុស្ស៊ី ហ្វីលីពីន ជប៉ុន ឌូបៃ និងឆេកជាដើម ។ ក្រុមហ៊ុនអន្តរជាតិ ចំនួន ៣៩ ដែលមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូង គុយបា និងប្រទេសផ្សេងទៀតបានចូលរួមក្នុងការតាំងពិព័រណ៍នេះ ។
ពិព័រណ៍នេះ នឹងជួយដល់ការរួមបញ្ចូលយ៉ាងស៊ីជម្រៅ រវាងការប្រើប្រាស់ផ្នែកទេសចរណ៍វប្បធម៌ ជាមួយនឹងធនធានសកល បង្កើនឥទ្ធិពលអន្តរជាតិ នៃទេសចរណ៍វប្បធម៌ របស់ទីក្រុងប៉េកាំង និងជំរុញការផ្លាស់ប្តូរអន្តរជាតិ ក្នុងវិស័យឧស្សាហកម្មទេសចរណ៍វប្បធម៌៕

To Top