បរទេស ៖ អភិបាលរដ្ឋញូវយ៉ក លោកស្រី Kathy Hochul និងអភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយថា ពួកគេកំពុងបង្កើនសន្តិសុខនៅក្នុងរដ្ឋ និងទីក្រុង ក្រោមការប្រកាសរបស់លោក Trump ។
យោងតាមសារព័ត៌មាន NBC News ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Hochul បាននិយាយនៅលើ X ថា អាទិភាពចម្បងរបស់លោកស្រី គឺការរក្សាសុវត្ថិភាពប្រជាជនញូវយ៉ក។
លោកស្រីបាននិយាយថា “ខ្ញុំកំពុងទទួលបានសេចក្តីសង្ខេបព័ត៌មានសម្ងាត់ និងតាមដានយ៉ាងដិតដល់ នូវស្ថានភាពវិវត្តន៍នៅក្នុងប្រទេសអ៊ីរ៉ង់ រួមជាមួយនឹងដៃគូសហព័ន្ធ និងក្នុងស្រុក” ។ “ប៉ូលីសរដ្ឋញូវយ៉កកំពុងធ្វើការ ដើម្បីការពារកន្លែងដែលមានហានិភ័យ និងប្រយុទ្ធប្រឆាំង នឹងការវាយប្រហារតាមអ៊ីនធឺណិត” ។
នៅលើ X លោក Adams អភិបាលក្រុងញូយ៉ក បាននិយាយថា រដ្ឋបាលរបស់គាត់បានបញ្ជា ឱ្យក្រសួងប៉ូលីសញូវយ៉ក “បង្កើនវត្តមានរបស់ខ្លួននៅជុំវិញ កន្លែងសាសនា វប្បធម៌ និងការទូតទូទាំងសង្កាត់ទាំងប្រាំ” ។
លោក Adams បានបន្ថែមថា “ប្រជាជន Persian ដ៏ធំ” នៅក្នុងទីក្រុងញូវយ៉កគឺស្ថិតនៅក្នុងគំនិតរបស់គាត់៕
ប្រែប្រួលៈ ណៃ តុលា
