ថ្ងៃទី២០ ខែមិថុនា លោកDing Xuexiang សមាជិកអាចិន្ត្រៃយ៍ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាឧបនាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គ នៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ សង់ពីទ័របួរលើកទី២៨ ព្រមនិងថ្លែងសុន្ទរកថាក្រោមចំណងជើងថា “ផ្សព្វផ្សាយគុណតម្លៃរួមរបស់មនុស្សជាតិ ជំរុញឱ្យការអភិវឌ្ឍ នៃពិភពលោកពហុប៉ូល ។
ថ្លែងក្នុងសុន្ទរកថា លោកDing Xuexiangបានលើកឡើងថា ១០ឆ្នាំមុន ថ្លែងនៅក្នុងសុន្ទរកថា គន្លឹះក្នុងការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧០ លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថា សន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ សច្ចធម៌ ប្រជាធិបតេយ្យសេរីភាព គឺជាគុណតម្លៃរួមរបស់មនុស្សជាតិ និងជាគោលដៅដ៏ខ្ពង់ខ្ពស់ នៃអង្គការសហប្រជាជាតិ ។ បច្ចុប្បន្ន ស្ថានការណ៍បម្រែ បម្រួលសតវត្ស សកលកំពុងបង្កើនល្បឿន ហានិភ័យ ជាច្រើនកើតមានផ្ទួនៗគ្នា មនុស្សជាតិប្រឈមមុខនឹង ការសាកល្បងរួមជាច្រើន ។ យើងគួរតែរំលឹកឡើងវិញនូវសុន្ទរកថាគន្លឹះរបស់លោក Xi Jinping ប្រកាន់ខ្ជាប់នូវគុណតម្លៃរួមរបស់មនុស្សជាតិ ពួតដៃគ្នាជំរុញពិភពលោក ពហុប៉ូលដែលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ និងសកលសេដ្ឋកិច្ចភាវូបនីយកម្មដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាបន្ន សំដៅជំរុញពិភពលោកឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង ប្រកបដោយសន្តិភាព សុវត្ថិភាព វិបុលភាព និងវឌ្ឍនភាព។
លោកDing Xuexiangបានលើកឡើងសំណើ៤ចំណុច ពោលគឺ៖ទី១ ប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកល ស្តីពីគាររួមគ្នាពិគ្រោះពិភាក្សា រួមគ្នាកសាង និងចែករំលែកជាមួយគ្នា។ទី២ ប្រកាន់ខ្ជាប់ការរួមសហការគ្នា ដើម្បីបង្កើតសេដ្ឋកិច្ចពិភពលោក ដែលប្រកបដោយភាព បើកចំហនិងពិពិធកម្ម ។ ទី៣ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នារវាងអរិយធម៌ទីទៃគ្នា និងគោរពភាពចម្រុះរបស់អរិយធម៌មនុស្សជាតិ។ទី៤ គឺប្រកាន់ខ្ជាប់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោក ៕
