“ទីផ្សារចិនមិនត្រឹមតែពោរពេញ ទៅដោយកាលានុវត្តភាពប៉ុណ្ណោះទេ ថែមទាំងក៏អាចជឿទុកចិត្ត បាននិងប្រកាន់ខ្ជាប់ការធ្វើ តាមពាក្យសន្យាផងដែរ ។ ដូច្នេះខ្ញុំយល់ឃើញថា អនាគតគឺស្ថិតនៅប្រទេសចិន ។” ក្នុងកិច្ចប្រជុំកំពូលក្រុង Qingdao របស់ថ្នាក់ដឹកនាំក្រុមហ៊ុនពហុជាតិលើកទី៦ដែលទើបបញ្ចប់ លោក Gianni Di Giovanni ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនEni របស់អ៊ីតាលីប្រចាំចិន បានបញ្ចេញមតិយោបល់របស់ខ្លួន ។ ក្នុងកិច្ចប្រជុំលើកនេះ មន្ត្រីជាន់ខ្ពស់ នៃក្រុមហ៊ុនទុនបរទេសជាច្រើនរូប បានពិពណ៌នាប្រទេសចិន ដោយប្រើពាក្យដូចជា “ទីផ្សារយុទ្ធសាស្ត្រដ៏សំខាន់” “ធំបំផុតលើទូទាំង ពិភពលោក” និង“គួរឱ្យរំភើបចិត្ត”ជាដើម ដែលសម្គាល់ឃើញថា ទីផ្សារចិនមាន “ឧត្តមភាពដែលមិនអាចប្រៀបផ្ទឹមបាន” ។

ក្នុងនាមជាសកម្មភាព ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្នាក់ជាតិទីមួយ របស់ចិន ដែលបង្កើតឡើងសម្រាប់ក្រុមហ៊ុនពហុជាតិ កិច្ចប្រជុំកំពូលលើកនេះ បានទាក់ទាញភ្ញៀវកិត្តិយស ចំនួន៥៧០រូប នៃក្រុមហ៊ុនពហុជាតិចំនួន៤៦៥ ដែលមកពីទ្វីបទាំង៦លើទូទាំងពិភពលោក ដែលបំបែកកំណត់ត្រាថ្មី ក្នុងប្រវត្តិសាស្ត្រ ។ កិច្ចប្រជុំកំពូលលើកនេះ បានចុះហត្ថលេខាលើគម្រោងដ៏សំខាន់ចំនួន៤០ ដែលមានតម្លៃសរុបឡើង ដល់៥ពាន់៩៣០លានដុល្លារអាមេរិក ។
អ្វីដែលគួរឱ្យកត់សម្គាល់គឺ កិច្ចប្រជុំកំពូលលើកនេះ បានបើកធ្វើក្រោមប្រធានបទ “ក្រុមហ៊ុនពហុជាតិនិងចិន-តភ្ជាប់ជាមួយពិភពលោក ធ្វើកិច្ចសហប្រតិបត្តិការ ដោយឈ្នះ-ឈ្នះ”ដែលបានបង្ហាញពីឋានៈយុទ្ធសាស្ត្ររបស់ចិន ក្នុងរចនាសម្ព័ន្ធទូទាំងពិភពលោកនៃក្រុមហ៊ុនពហុជាតិ ។ កាលពីមុន សហគ្រាសទុន បរទេសបានរួមបញ្ចូលក្នុងសេដ្ឋកិច្ចចិនយ៉ាងស៊ីជម្រៅ ដែលបានជំរុញការតភ្ជាប់គ្នារវាងចិននិងពិភពលោក ។ ប៉ុន្តែបច្ចុប្បន្ននេះ ពួកគេបានសម្គាល់ឃើញថា ស្ថិតនៅប្រទេសចិន វាអាចតភ្ជាប់ជាមួយពិភពលោក ឱ្យបានកាន់តែល្អ ។
ពីខែមករាដល់ ខែឧសភាឆ្នាំនេះ ក្នុងចំណោមឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ចិន ការប្រើប្រាស់ទុនបរទេសជាក់ស្តែង នៃមុខរបរសេវាកម្ម ធុរកិច្ចអេឡិចត្រូនិក មុខរបរផលិតយាន អវកាសនិង គ្រឿងបរិក្ខារ អវកាស មុខរបរផលិតថ្នាំគីមីនិង មុខរបរផលិតគ្រឿងបរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្របានកើនឡើង១៤៦ភាគរយ ៧៤,៩ភាគរយ ៥៩,២ភាគរយនិង២០ភាគរយដោយឡែកពីគ្នា ។
បច្ចុប្បន្ននេះ ឆ្លងតាមរយៈវិធានការ ផ្តល់ភាពងាយស្រួល ដល់ការវិនិយោគនិងសេវាកម្មចំគោលដៅមួយចំនួន ចិនកំពុងបង្កើតលំហកាន់តែ ទូលំទូលាយសម្រាប់សហគ្រាសទុនបរទេស ។ លោកស្រី Yang Lan អគ្គនាយកជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសាធារណៈនៅប្រទេសចិននៃក្រុមហ៊ុន HERBALIFE ដែលជាម៉ាកយីហោ នៃផលិតផលថែទាំសុខភាពដ៏ល្បីឈ្មះរបស់អាមេរិកបានយល់ឃើញថា បរិយាកាសធ្វើអាជីវកម្មរបស់ចិន បន្តមានភាពប្រសើរឡើង ដែលបានបង្កើនជំនឿចិត្តរបស់យើង ក្នុងការអភិវឌ្ឍជានិរន្តរភាពនៅប្រទេសចិន ហើយក៏ធ្វើឱ្យយើងកាន់តែមានទីបង្អែក ក្នុងការក្តាប់ជាប់កាលានុវត្តភាពក្នុងការប្រកួតប្រជែងផងដែរ ។
ក្នុងបរិបទនាពេលបច្ចុប្បន្ន ដែលឯកតោភាគី និយមនិងគាំពារ និយមបានកើនឡើង ការបង្កើតរចនាសម្ព័ន្ធទាំងនេះ បានបង្ហាញពីជម្រើស ប្រកបដោយវិចារណញ្ញាណ និង សំណូមពរដ៏ខ្លាំងក្លានៃទុនបរទេស ។ ដូចប្រសាសន៍របស់លោក Jens Eskelund ប្រធានសភាពាណិជ្ជកម្ម សហភាពអឺរ៉ុបនៅចិន ដែលបានលើកឡើងថា យើងចង់មានការផ្លាស់ប្តូរ ចង់ធ្វើពាណិជ្ជកម្មនិងធ្វើកិច្ចសហប្រតិបត្តិការ ។ ក្នុងដំណាក់កាលរង្គោះរង្គើនិង កំណែទម្រង់ ទុនបរទេសបានបញ្ជាក់តាមរយៈការអនុវត្តជាក់ស្តែងថា ការតភ្ជាប់ជាមួយប្រទេសចិនទើបអាចតភ្ជាប់ ជាមួយពិភពលោកឱ្យបានកាន់តែល្អ ហើយការវិនិយោគនៅចិនគឺ ជាការវិនិយោគនៅពេលអនាគត ៕
