ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារតាមអាកាស របស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

U.S Airforce

បរទេស៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអាទិត្យ គឺបាន “ថ្កោលទោសយ៉ាងដាច់អហង្កា” ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយហៅការវាយប្រហារនេះថា “ជាការរំលោភលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅលើ Telegram ក្រសួងបរទេសរុស្ស៊ីបានព្រមានអំពីផលវិបាកនៃ “វិទ្យុសកម្ម” ដែលអាចកើតមាន ហើយបាននិយាយថា ការវាយប្រហារពីលើអាកាស គឺត្រូវបានសម្គាល់ “ការកើនឡើងដ៏គ្រោះថ្នាក់ … ពោរពេញដោយការខូចខាតបន្ថែមទៀតនៃសន្តិសុខក្នុងតំបន់ និងពិភពលោក”។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian នៅថ្ងៃអាទិត្យនេះ បានថ្កោលទោសការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីរបស់ខ្លួន។

លោក Pezeshkian បាននិយាយកាលពីថ្ងៃអាទិត្យថា “ការឈ្លានពាននេះបានបង្ហាញថា សហរដ្ឋអាមេរិកគឺជាអ្នកជំរុញចម្បងនៃសកម្មភាពអរិភាពរបស់របប Zionist ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់” ។ “ទោះបីជាពួកគេព្យាយាមបដិសេធពីតួនាទីរបស់ពួកគេដំបូងក៏ដោយ បន្ទាប់ពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងការរារាំងរបស់កងកម្លាំងប្រដាប់អាវុធរបស់យើង និងអសមត្ថភាពច្បាស់លាស់របស់របប Zionist ពួកគេត្រូវបានបង្ខំឱ្យចូលទៅក្នុងទីលានដោយជៀសមិនរួច”៕

ប្រែសម្រួលៈ ណៃ តុលា

To Top