ព័ត៌មានអន្តរជាតិ

តម្លៃមាសដុំពិភពលោកធ្លាក់ចុះ ខណៈដែលអ្នកវិនិយោគ ងាកទៅរកប្រាក់ដុល្លារ របស់អាមេរិក បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់

VN Express

បរទេស៖ តម្លៃមាសរបស់វៀតណាម បានរក្សាស្ថិរភាពកាលពីថ្ងៃចន្ទ ខណៈដែលតម្លៃមាស ដុំពិភពលោកធ្លាក់ចុះ។ តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry មានតម្លៃ 119.7 លានដុង (4,569.66 ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នៅទូទាំងពិភពលោក តម្លៃមាស បានធ្លាក់ចុះទាបនៅថ្ងៃចន្ទ ខណៈដែលអ្នកវិនិយោគ បានពេញចិត្តនឹងប្រាក់ដុល្លារ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ សំខាន់ៗកាលពីចុងសប្តាហ៍ ដោយអ្នកទីផ្សារកំពុងឃ្លាំមើលយ៉ាង យកចិត្តទុកដាក់ចំពោះការឆ្លើយតបរបស់អ៊ីរ៉ង់។

ផ្សារភាគហ៊ុន Spot Gold បានធ្លាក់ចុះ 0.4% នៅតម្លៃ ៣.៣៥៥,៤០ដុល្លារ ក្នុងមួយអោន ។ អនាគតមាស របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 0.5% មកនៅត្រឹម ៣.៣៧០,៣០ ដុល្លារ។

លោក Tim Waterer ប្រធានផ្នែកវិភាគ ទីផ្សារពាណិជ្ជកម្មរបស់ KCM បាននិយាយថា “ការវាយប្រហារ របស់សហរដ្ឋអាមេរិកទៅលើរោងចក្រ នុយក្លេអ៊ែរអ៊ីរ៉ង់បានបណ្តាល ឱ្យប្រាក់ដុល្លារទទួលបានលំហូរ នៃការទិញដោយសុវត្ថិភាព នៅក្នុងទីផ្សាររូបិយប័ណ្ណ” ។

លោកថា “ការកើនឡើង នៃប្រាក់ដុល្លារនេះបានធ្វើឱ្យ ទាញតម្លៃមាសកុំឱ្យឡើង ហើយបណ្តាលឱ្យមានដំណើរ ការធ្លាក់ចុះដោយគ្មានលក្ខណៈពីលោហៈដ៏មានតម្លៃ បើទោះបីជាមានហានិភ័យ ដែលបណ្តាលមកពីជម្លោះក៏ដោយ”។

Spot gold អាចសាកល្បងការគាំទ្រឡើងវិញនៅ ៣.៣៤៨ដុល្លារ ក្នុងមួយអោន តម្លៃធ្លាក់គឺអាចបើកផ្លូវឆ្ពោះទៅរកតម្លៃ ៣.៣២៤ដុល្លារ, នេះបើយោងតាមអ្នកវិភាគបច្ចេកទេសរបស់ Reuters លោក Wang Tao ៕
ប្រែសម្រួលៈ ណៃ តុលា

To Top