ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ចំនួនមីស៊ីល ដែលបាញ់ទៅលើមូលដ្ឋាន ទ័ពអាកាសអាមេរិក ស្មើនឹងចំនួនគ្រាប់បែកអាមេរិក ដែលទម្លាក់លើអ៊ីរ៉ង់ដូចគ្នា

xinhua

តេអេរ៉ង់ ៖ ស្ថាប័នសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានឲ្យដឹងថា ចំនួនគ្រាប់មីស៊ីលដែលបាញ់សំដៅ ទៅកាន់មូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសកាតា គឺស្មើនឹងចំនួនគ្រាប់បែក ដែលសហរដ្ឋអាមេរិកទម្លាក់ ក្នុងការវាយប្រហាររបស់ខ្លួន ទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ (SNSC) នៃប្រទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច ដោយកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់ប្រទេស (IRGC) លើមូលដ្ឋានទ័ពអាកាសអាមេរិក Al Udeid ក្នុងប្រទេសកាតា។ ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីគឺ Natanz, Fordow និង Isfahan កាលពីថ្ងៃអាទិត្យ ។

SNSC បានបន្ថែមថា មូលដ្ឋានទ័ពអាកាសអាមេរិក ដែលជាគោលដៅស្ថិតនៅចម្ងាយដ៏សន្ធឹកសន្ធាប់ពីទីក្រុង និងតំបន់លំនៅដ្ឋានក្នុងប្រទេសកាតា ដោយសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់អ៊ីរ៉ង់ មិនបង្កគ្រោះថ្នាក់ដល់កាតាឡើយ ដែលអ៊ីរ៉ង់ មានទំនាក់ទំនងជាបងប្អូន និងមិត្តភាព។ វាបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នៅតែប្តេជ្ញារក្សាទំនាក់ទំនង “កក់ក្តៅ និងជាប្រវត្តិសាស្ត្រ” របស់ខ្លួនជាមួយកាតា។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានឲ្យដឹងថា យោធាអាមេរិក នៅតែកំពុងវាយតម្លៃពីផលប៉ះពាល់ នៃការវាយប្រហាររបស់ខ្លួន ទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែល “ត្រូវចំណាយពេលរាប់ខែ និងសប្តាហ៍នៃទីតាំង” ដើម្បីប្រតិបត្តិការបន្ដ ។ លោក Dan Caine ប្រធានអគ្គសេនាធិការចម្រុះ បានឲ្យដឹងថា ប្រតិបត្តិការនេះ មានឈ្មោះថា “ប្រតិបត្តិការពាក់កណ្តាលអធ្រាត្រ” បានប្រើប្រាស់គ្រាប់បែក bunker-buster ចំនួន ១៤ គ្រាប់ មីស៊ីល Tomahawk រាប់សិបគ្រាប់ និងយន្តហោះយោធាជាង ១២៥ គ្រឿង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top