ព័ត៌មានអន្តរជាតិ

ប្រធាន ACT របស់ថៃថា អំពើពុករលួយជាប្រព័ន្ធ គឺជាមូលហេតុ ចំពោះការធ្លាក់យន្តហោះ ប៉ូលីសពីរគ្រឿង កាលពីពេលថ្មីៗនេះ

បរទេស ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយថៃ (ACT) បាននិយាយថា អំពើពុក រលួយជាប្រព័ន្ធគឺ ត្រូវស្តីបន្ទោស ចំពោះការធ្លាក់យន្តហោះប៉ូលីសពីរគ្រឿង កាលពីពេលថ្មីៗនេះ ដែលបានឆក់យកជីវិត មន្ត្រីប៉ូលីសប្រាំបួននាក់។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃច័ន្ទ ប្រធាន ACT លោក Mana Nimitmongkol បានអះអាងថា ការធ្លាក់យន្តហោះនេះ មិនមែនបណ្តាលមកពី កំហុសរបស់មនុស្សនោះទេ ប៉ុន្តែការថែទាំដែលមិនមានស្តង់ដារ ជាលទ្ធផលនៃអំពើពុករលួយ ។

គាត់បាននិយាយសំដៅទៅ លើការធ្លាក់ចំនួនពីរ ដែលបានកើតឡើងនៅដើមឆ្នាំនេះ ។ ឧបទ្ទវហេតុទីមួយ បានកើតឡើងនៅថ្ងៃទី២៥ ខែមេសានៅពេលដែលយន្តហោះ DHC-6-400 ដែលជាកម្មសិទ្ធិរបស់ប៉ូលីសភូមិន្ទថៃ (RTP) បានធ្លាក់ក្នុង សមុទ្រនៅជិតស្រុក Cha-am នៃខេត្ត Phetchaburi ដោយបានសម្លាប់មន្ត្រី ៦ នាក់។ ប្រហែលមួយខែក្រោយមក ឧទ្ធម្ភាគចក្រ Bell-212 ដែលជាកម្មសិទ្ធិរបស់អង្គភាព អាកាសចរណ៍ប៉ូលីស Kanchanaburi បានធ្លាក់នៅក្នុងស្រុក Muang នៃ Prachuap Khiri Khan ដោយបានសម្លាប់មន្ត្រីបីនាក់ ។

ការបង្ហោះនេះបានដកស្រង់ការ ជជែកតាម Line ដែលលេចធ្លាយ ដែលអ្នកបើកយន្តហោះប៉ូលីសបានអះអាងថា យន្តហោះទាំងនោះ “ពិតជាមិនសមក្នុងការហោះហើរ”៕
ប្រែសម្រួលៈ ណៃ តុលា

To Top