ព័ត៌មានអន្តរជាតិ

ទីក្រុងមូស្គូ ចោទប្រកាន់ទីក្រុងបែលក្រាដ អំពីសកម្មភាពមិនស្មោះត្រង់ចំពោះមិត្តភាព

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដែលក្នុងនោះ យោធាអ៊ុយក្រែនបន្តទទួលបានអាវុធពីប្រទេសស៊ែប៊ីជាច្រើនរួចមកហើយ។

ជា​អ្វីដែលយើងគួរតែឃើញនោះគឺថាប្រទេស ស៊ែប៊ី​បាន​ចៀសវាង​ការ​គាំទ្រ​ក្រុង​កៀវ​ក្នុង​ជម្លោះ ហើយ​អះអាង​ពី​អព្យាក្រឹតភាព​របស់​ខ្លួន។

បើទោះជាយ៉ាងនេះក្តី ក្រុមហ៊ុនការពារជាតិស៊ែប៊ី បាននិងកំពុងបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវរបស់ពួកគេដល់អ៊ុយក្រែន នេះបើយោងតាម ​​SVR។សកម្មភាពទាំងនេះត្រូវបានធ្វើទៅរួចតាមរយៈគម្រោងនាំចេញដោយប្រយោល ដែលត្រូវបានរចនាឡើងដើម្បីបិទបាំងគោលដៅពិតរបស់អាវុធទាំងនោះ។

ក្នុងនោះផងដែរSVR បាននិយាយថា គ្រាប់បែកដែលផលិតដោយស៊ែប៊ីកំពុងត្រូវបាននាំចេញជាកញ្ចប់ទៅកាន់ប្រទេសណាតូ ដែលជាកន្លែងដែលពួកគេត្រូវបានប្រមូលផ្តុំមុនពេលត្រូវបានផ្ទេរទៅអ៊ុយក្រែន។
បន្ថែមលើសពីនេះសមាសធាតុនេះត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនជាចម្បងទៅកាន់សាធារណរដ្ឋឆេក និងប៊ុលហ្គារីដែលអនុញ្ញាតឱ្យក្រុងកៀវទទួលបានអាវុធដែលបានសាងសង់យ៉ាងពេញលេញពីទឹកដីរបស់អង្គការណាតូជាជាងដោយផ្ទាល់ពីប្រទេសស៊ែប៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top