ព័ត៌មានអន្តរជាតិ

ប្រតិភូ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍ មជ្ឈិមចិន ជួបពិភាក្សាជាមួយតំណាង គណៈកម្មាធិការអូឡាំពិក អន្តរជាតិ

នៅថ្ងៃទី ២៣ ខែមិថុនា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីចូលរួម ក្នុងពិធីផ្ទេរនិងទទួលតំណែង ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងគណៈប្រតិភូអមដំណើរ បានជួបពិភាក្សាការងារជាមួយលោក Thomas Bach ប្រធានកិត្តិយសពេញមួយជីវិត នៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ និងលោកស្រីKirsty Coventryប្រធានថ្មី នៃគណៈកម្មាធិការអូឡាំពិក អន្តរជាតិនៅទីក្រុង Lausanne ប្រទេសស្វ៊ីស ។
ភាគីទាំងពីរបានមូលមតិ ជាឯកច្ឆន្ទស្តីពីការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជំរុញការផ្សាយបន្តផ្ទាល់ ពីព្រឹត្តិការណ៍ប្រកួតកីឡាបែបថ្មី ។

លោក Bach បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ជាសាក្សីនៃការអភិវឌ្ឍ បែបលោតផ្លោះ នៃឥទ្ធិពលអន្តរជាតិរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ សង្ឃឹមថាចិន នឹងបន្តចូលរួមចំណែកក្នុងការកសាងពិភពលោក ដែលកាន់តែមានសាមគ្គីភាព ។
ចំណែកលោកស្រី Kirsty Coventry បាននិយាយថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ទន្ទឹងរង់ចាំធ្វើកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដើម្បីរួមគ្នាជំរុញកីឡាអូឡាំពិក ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕

To Top