បរទេស ៖ យោធាមីយ៉ាន់ម៉ា ប៉ះទង្គិចគ្នាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាល ក្នុងការប្រយុទ្ធគ្នាខ្លាំង យន្តហោះមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកលើផ្ទះ និងប្រាសាទនានាក្នុងទីក្រុង Muang Phakhong បណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ។ នេះបើយោងតាមគេហទំព័រ AMARIN បានឱ្យដឹងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ ។
គេហទំព័រ AMARIN បានឱ្យដឹងទៀតថា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មេដឹកនាំជាន់ខ្ពស់នៃកងទ័ព Karenni (KA) បានបង្ហាញពីស្ថានភាព ប្រយុទ្ធនៅតំបន់ Pae Khong ឃុំ Fai Khun ស្រុក Si Saeng រដ្ឋ Shan ជាប់ព្រំដែនរដ្ឋ Karenni រដ្ឋ Kayah ថា នៅថ្ងៃទី២៤ ខែមិថុនា វេលាម៉ោង ៥ល្ងាច កងវរសេនាតូចជាច្រើននៃទាហានភូមា បានពង្រឹងកងកម្លាំងជាមួយទាហានស្ម័គ្រចិត្ត PNO សរុបប្រមាណ ១.០០០ នាក់ ចូលលុកលុយតំបន់ខាងលើ ដែលមានកម្លាំងមកពីកងកម្លាំងការពារជាតិការ៉ែន (KNDF) ចូលរួមជាមួយក្រុម PNO ដឹកនាំដោយលោកវរសេនីយ៍ទោ Tu Reng ចល័តនៅតំបន់នោះ។
យោធាមីយ៉ាន់ម៉ា រួមជាមួយនឹងក្រុមស្ម័គ្រចិត្ត PNO Pa-O បានប្រយុទ្ធយ៉ាងស្វិតស្វាញ ជាមួយកងកម្លាំង KNDF និង PNLA ។ ក្នុងអំឡុងពេល នៃការប្រយុទ្ធគ្នា កងទ័ពអាកាសមីយ៉ាន់ម៉ា បានបញ្ជូនយន្តហោះចម្បាំង ទៅទម្លាក់គ្រាប់បែកលើផ្ទះ និងប្រាសាទនានា ដែលបណ្តាល ឱ្យមានការបំផ្លិចបំផ្លាញជាខ្លាំង ។ ការប៉ះទង្គិចគ្នានេះបានកើតឡើងនៅក្នុងភូមិនានា នៅតាមច្រាំងខាងកើតនៃទន្លេ Phae Khong ឬ Fai Khun៕
