បរទេស៖ ការដាស់តឿនសុវត្ថិភាព គឺបានបង្កឲ្យមានការឆ្លើយតបជាបន្ទាន់ នៅពេលដែលអាជ្ញាធរស៊ើបអង្កេតឧបករណ៍ផ្ទុះដែលអាចកើតមាន។ ក្រុមកម្ចាត់អាវុធជាតិផ្ទុះ (EOD) របស់ប្រទេសថៃ បានសម្រុកទៅកាន់អាកាសយានដ្ឋានអន្តរជាតិភូកេត នៅរសៀលថ្ងៃទី២៥មិថុនានេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ម៉ូតូដែលគួរអោយសង្ស័យដែលគេជឿថាមានផ្ទុកគ្រឿងផ្ទុះ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ការជូនដំណឹងនេះ ត្រូវបានលើកឡើងនៅម៉ោងប្រហែល ៤ និង១០នាទីរសៀលថ្ងៃនេះ នៅពេលដែលម៉ូតូដែលពិពណ៌នាថា មួយគ្រឿងក្នុងចំណោម ៣ គ្រឿង ដែលស្ថិតនៅក្រោមការឃ្លាំមើលសម្រាប់ឧបករណ៍បំផ្ទុះ ត្រូវបានរកឃើញចតនៅក្នុងបរិវេណព្រលានយន្តហោះ។
ឧត្តមសេនីយ៍ទោ Sinlert Sukhum ស្នងការនគរបាលខេត្ត Phuket និងលោក Monchai Tanod នាយកអាកាសយានដ្ឋាន ភូកេត បានដឹកនាំការឆ្លើយតបបន្ទាន់ រួមជាមួយនឹងមន្ត្រីសន្តិសុខអាកាសយានដ្ឋាន មន្ត្រីប៉ុស្តិ៍ប៉ូលីស Saku អ្នកឯកទេស EOD និងអង្គភាព K-9 ។
ម៉ូតូនេះត្រូវបានគេរកឃើញនៅក្នុងចំណតរថយន្តនៅខាងក្រៅស្ថានីយក្នុងស្រុក ដែលជំរុញឱ្យអាជ្ញាធរអនុវត្តផែនការគម្រាមកំហែងគ្រាប់បែករបស់អាកាសយានដ្ឋាន៕
ប្រែសម្រួលៈ ណៃ តុលា
