ព័ត៌មានអន្តរជាតិ

កម្មវិធី”និស្ស័យ វប្បធម៌ របស់លោកXi Jinping” ចាក់ផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ នៅក្នុងប្រទេសអ៊ីតាលី

ក្នុងឱកាសខួបលើកទី ៥៥ នៃការបង្កើតទំនាក់ទំនង ការទូត រវាងចិន និងអ៊ីតាលី ព្រឹត្តិការណ៍សម្ពោធការចាក់ផ្សាយកម្មវិធី “និស្ស័យវប្បធម៌របស់លោក Xi Jinping” ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធ ធ្វើនៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីកាលពីថ្ងៃទី ២៥ ខែមិថុនា តាមម៉ោងក្នុងតំបន់។ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗជាង៣០ នៃប្រទេសអ៊ីតាលីនឹងចាក់ផ្សាយ កម្មវិធីនេះជាបន្តបន្ទាប់។

កម្មវិធី”និស្ស័យវប្បធម៌ របស់លោក Xi Jinping” បានសម្រាំងរឿងរ៉ាវ ដ៏រស់រវើកដែលលោក Xi Jinping យកចិត្តទុកដាក់ ចំពោះការបន្តវេននិងការអភិវឌ្ឍវប្បធម៌ចិន ហើយទៅផ្តិតយករូបភាពពីទីកន្លែងដែលលោក Xi Jinping ធ្លាប់ធ្វើការ ឬចុះត្រួតពិនិត្យការងារ ដូចជា ក្រុងZhengding ខេត្តHebei, ក្រុងXiamen ខេត្តFujian, ក្រុងHangzhouខេត្តZhejiang និងក្រុង Dunhuangខេត្ត Gansu ជាដើម ដោយបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែង ជាក់ស្តែងរបស់ប្រទេសចិន ក្នុងការស្វែងរកប្រភពដើម នៃអរិយធម៌ និងការការពារបេតិកភណ្ឌវប្បធម៌ ក្នុងយុគសម័យថ្មី តាមរយៈឯកសារវីដេអូ ការយកបទសម្ភាសន៍ស៊ីជម្រៅ និងការនិទានរឿងជាដើម ៕

To Top