ថ្ងៃទី ២៥ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Chapo ប្រធានាធិបតី ម៉ូសំប៊ិក បានផ្ញើសារលិខិតទៅវិញ ទៅមក ដើម្បីអបអរសាទរខួប៥០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូក រវាងប្រទេសទាំងពីរ ។
លោក Xi Jinping បានថ្លែងថា ជានិច្ចកាល ចិន និងម៉ូសំប៊ិក តែងតែជឿទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមកជាប់រហូត។ ចិនមានឆន្ទៈក្នុង ការផ្សព្វផ្សាយ ទំនាក់ទំនងមិត្តភាព ប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផល ប្រយោជន៍ទៅវិញទៅមកក្នុងក្របខ័ណ្ឌនៃការរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់ និងវេទិកាសហប្រតិបត្តិការ ចិន-អាហ្រ្វិក ដើម្បីចារទំព័រថ្មីទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងម៉ូសំប៊ិក ។
លោក Chapo បានថ្លែងថា ខួប៥០ឆ្នាំនៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវចំពេលខួប៥០ឆ្នាំ នៃថ្ងៃឯករាជ្យជាតិរបស់ ប្រទេសម៉ូសំប៊ិក ដែលបង្ហាញពីទំនាក់ទំនង មិត្តភាពប្រពៃណី និងភាតរភាពរវាងប្រទេសទាំងពីរ។ ប្រទេសម៉ូសំប៊ិកនឹងបន្តគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលចិន ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ គាំទ្រគំនិតផ្តួចផ្តើមសំខាន់ៗរបស់ប្រទេសចិន និងមានឆន្ទៈធ្វើការ ជាមួយប្រទេសចិន ដើម្បីគាំពារពហុភាគីនិយម និងជំរុញសន្តិភាព សន្តិសុខ និងវិបុលភាពពិភពលោក ៕
