ព័ត៌មានអន្តរជាតិ

តុលាការជប៉ុន កាត់ទោសទាហានម៉ារីនអាមេរិកម្នាក់ ពីបទរំលោភផ្លូវភេទ លើស្រ្តីនៅលើកោះអូគីណាវ៉ា ឲ្យជាប់គុក ៧ ឆ្នាំ

kyodo

បរទេស៖ តុលាការជប៉ុន បានរកឃើញថា ទាហានម៉ារីនអាមេរិកម្នាក់ មានទោសពីបទរំលោភផ្លូវភេទ លើស្ត្រីម្នាក់នៅលើ កោះអូគីណាវ៉ា ហើយបានកាត់ទោស ទាហានម៉ារីនរូបនោះ ឱ្យជាប់គុក ៧ឆ្នាំ ក្នុងករណីដែលបង្ក ឱ្យមានការខឹងសម្បារ និង សុវត្ថិភាពនៅលើកោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ដែលមានវត្តមានទាហាន អាមេរិកយ៉ាងច្រើន។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា តុលាការស្រុកណាហា បាននិយាយថា Lance Cpl. Jamel Clayton អាយុ ២២ឆ្នាំ មកពីរដ្ឋ Ohio ត្រូវបានកាត់ទោសក្នុងសំណុំរឿង កាលពីថ្ងៃអង្គារ។

ផ្ទាំងពាណិជ្ជកម្ម

Clayton ត្រូវបានរកឃើញថាមានទោស ក្នុងការវាយប្រហារស្ត្រី អាយុ២០ឆ្នាំ នៅភូមិ Yomitan លើកោះ អូគីណាវ៉ា ក្នុងខែឧសភា ឆ្នាំ២០២៤ ដោយច្របាច់ករបស់នាងពីក្រោយ រំលោភផ្លូវភេទ និងបណ្តាលឱ្យនាងរងរបួស។

នៅក្នុងការកាត់ទោស ចៅក្រម Kazuhiko Obata បាននិយាយថា សក្ខីកម្មរបស់ជនរងគ្រោះ ដែលផ្តល់ពីចម្ងាយ និងមិនបញ្ចេញឈ្មោះ គឺអាចជឿទុកចិត្តបានខ្ពស់ ទោះបីជាចុងចោទបដិសេធការចោទប្រកាន់ ដែលនាំមកដោយរដ្ឋអាជ្ញា ដែលទាមទារឱ្យដាក់ជាប់គុក ១០ឆ្នាំក៏ដោយ, នេះបើយោងតាមសារព័ត៌មាន Kyodo News ៕
ប្រែសម្រួលៈ ណៃ តុលា

To Top